Ad Code

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ​៖ ​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​ហេតុនេះ​ព្រះសង្ឃ​បន្ត​ដោះស្រាយ​បញ្ហា​ចំពោះមុខ



កំពង់ចាម​ ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​បាន​ថ្លែងថា ​ព្រះ​សង្ឃ​គ្រប់​ព្រះអង្គ​បន្ត​ដោះស្រាយ​បញ្ហា​ចំពោះមុខ​អោយមាន​ប្រសិទ្ធភាព​ ព្រោះ​រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ​ព្រះ​សាសនា​ជា​សាសនា​របស់​រដ្ឋ​ដែលជា​ទីសក្ការៈ​បូជា​រប​ស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កម្ពុជា​។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែង បែបនេះ​ខណៈពេល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​២ ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ នៅ​សាលាខេត្ត​កំពង់ចាម ​ក្នុង​ពិធី​ប្រគេន ប្រគល់​សញ្ញាបត្រ​ដល់​សាមណសិស្ស សិស្ស​និស្សិត​ជិត​៣០០​នាក់​។​

ឆ្លៀត​ក្នុងឱកាស​ដ៏​មហោឡារិក​នេះ ក្នុងនាម​សម្តេច​អគ្គ មហាសេនា ប​តី តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ក្នុង នាម ខ្ញុំម្ចាស់ ខ្ញុំព្រះករុណា​នាង​ខ្ញុំ សូម​សម្តែង​នូវ​ការកោតសរសើរ ដោយ ស្មោះ ចំពោះ សម្តេចព្រះ​រាជាគណៈ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ ឯកឧត្តម លោក គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ បុគ្គលិក សិក្សា ទាំងអស់ ដែល​បាន រួម​ចំណែក និង​ផ្តល់​វិភាគទាន​យ៉ាងច្រើន ក្នុង ការ​បំពេញ ភារកិច្ច បម្រើ​ព្រះពុទ្ធ សាសនា។



វគ្គ​សិក្សា​របស់​សមណ​និស្សិត និស្សិត ដែល បាន ប្រលង បញ្ចប់​ជា​ស្ថាពរ និង​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៨-២០១៩ នេះ គឺជា សក្ខីភាព ថ្មី​មួយទៀត ដែល​ឆ្លុះ បញ្ចាំង ឲ្យ ឃើញ ពី ការយក ចិត្ត ទុកដាក់​ខ្ពស់បំផុត របស់ រាជរដ្ឋាភិបាល ចំពោះ វិស័យ ព្រះពុទ្ធ សាសនា និង​ការយកចិត្ត​ទុក ដាក់ ចំពោះ ការ​​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ដែលជា​ផ្នែក​ដ៏​មាន​សារៈសំខាន់ មួយ ក្នុង ការរួម ចំណែក ដល់​ការ​កាត់​បន្ថយ​ភាពក្រីក្រ និង ​ការលើក កម្ពស់ ជីវភាព រស់ នៅ របស់​ប្រជាជន ដែល ជា គោលដៅ ដ៏ ចម្បង របស់ រាជរដ្ឋាភិបាល ដែលមាន សម្តេច អគ្គ​មហា សេនា ប​តី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ។

រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន បាន ខិតខំ យក​អស់ កម្លាំង កាយ ចិត្ត​បញ្ញា និង​ស្មារតី ក្នុងការ​ជំរុញ និង​គាំទ្រ​តាម​គ្រប់ រូបភាព ដល់ ក្រសួង ធម្មការ និង​សាសនា ដែល​បាន​ពុះពារ​ជំនះ​គ្រប់ ឧបសគ្គ ក្នុង​ការ​គ្រប់គ្រង និង ដឹកនាំ​វិស័យ សាសនា ជាពិសេស ពុទ្ធិកសិក្សា ដែល មាន អគ្គាធិការដ្ឋាន ពុទ្ធិក សិក្សា​ជាតិ ជា​ចំណុះ ដើម្បី​ដឹកនាំ និង​សម្របសម្រួល ផ្ទាល់​លើ វិស័យនេះ។

លោកជំទាវ​ថ្លែង​បន្ត​ថា ​រាជ​រដ្ឋាភិបាល បាន​ខិតខំ​ពង្រឹង និង​ពង្រីក​វិស័យ​ពុទ្ធិកសិក្សា ទាំង បរិមាណ និង គុណភាព តាមរយៈ​ការ​បញ្ចូល​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជ​រដ្ឋាភិ​បាល នីតិកាល ទី​៥ នៃ​រដ្ឋសភា ដែល​បាន ចែង​ថា «​បន្ត​គោរព សេរីភាព ខាង ជំនឿ និង​សាសនា លើក ស្ទួយ ព្រះពុទ្ធ សាសនា ដែល​ជា​សាសនា របស់​រដ្ឋ​ជា​ពិសេស ការ​បន្ត​ពង្រឹង និង​ពង្រីក​ពុទ្ធិក​សិក្សា​នៅ គ្រប់ កម្រិត ការបោះពុម្ព ផ្សព្វ ផ្សាយ គម្ពីរ​ដីកា ក្បួនច្បាប់ នានា និង កិច្ច ប្រតិបត្តិ ធម្ម​វិន័យ ទន្ទឹមនេះ គាំទ្រ សកម្ម ភាព នៃ​សាសនា​ផ្សេងៗ​ទៀត ក្នុង សង្គម​»​។​

​ការសិក្សា​រៀនសូត្រ គឺ​ទាមទារ​ឲ្យ​ប្រើប្រាស់​ប្រាជ្ញា ស្មារតី ពេលវេលា ប្រកប ដោយ​ការតស៊ូ​ព្យាយាម និង អំណត់។ ក្រោយពី​បាន បញ្ចប់ ការ សិក្សា សមណ​និស្សិត​-​និស្សិត​ទាំងអស់ នឹង ក្លាយ​ទៅ ជា​បញ្ញវ័ន្ត ដែលមាន​ចំណេះដឹង ចំណេះធ្វើ និង បទពិសោធន៍ ជា សសរទ្រូង​ដ៏​រឹងមាំ និង​មាន​សារៈសំខាន់ យ៉ាង ខ្លាំង ក្នុង ការអភិវឌ្ឍ​​ខ្លួនឯង​ផង គ្រួសារ​ផង និង​ប្រទេស ជាតិ នីមួយៗ ផង។ លើសពីនេះ​ទៀត​ជ័យលាភី​ទាំងអស់ ក៏​នឹង​ក្លាយ ទៅជា​អ្នក​ផ្តល់​ចំណេះដឹង និង​អប់រំ​ជា អ្នក ថែរក្សា និង អភិរក្ស​វប្ប​ធ​ម៌ និង អក្សរសាស្ត្រ​ជាតិ និង​ជា អ្នក​សិក្សា ស្រាវជ្រាវ ព្យាករណ៍ និង ដោះស្រាយ​នូវ​បញ្ហា​ដែល​នឹង​អាច កើត មាន នា ពេល បច្ចុប្បន្ន​ក្តី និង អនាគត​ក្តី​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បន្ថែមថា​ ការរីកចម្រើន​ផ្នែក​ពុទ្ធិកសិក្សា ដែល​យើងទាំងអស់គ្នា បាន ឃើញ ដូច​ពេលនេះ គឺ​មិន​ត្រឹមតែ កើត ឡើង ពី​កិច្ចខិតខំ ប្រឹងប្រែង​របស់​រាជរ​ដ្ឋា​ភិ​បាល ក៏ ដូចជា​ក្រសួង​ធម្មការ និង សាសនា ឬក៏​អគ្គាធិការដ្ឋាន​ ពុទ្ធិក សិក្សា ជាតិ ប៉ុណ្ណោះ​ទេ ប៉ុន្តែ គឺ​ទាមទារ​ឲ្យ​មានការ​គាំទ្រ និង​ជ្រោមជ្រែង​ផងដែរ​ពី​សំណាក់ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី អង្គការ មិនមែន​រដ្ឋាភិបាល ទាំង​អង្គការ​ជាតិ អន្តរជាតិ និង បណ្តា​ប្រទេស ជា​ដៃគូ អភិវឌ្ឍន៍​ផងដែរ ដែល ធ្វើ​ឲ្យ វិស័យ អប់រំ​របស់​ប្រទេស​កម្ពុជា​យើង មាន​សមិទ្ធផល ត្រចះត្រចង់ ដូច​សព្វ ថ្ងៃនេះ​។ ហេតុដូច្នេះ ខ្ញុំព្រះករុណា ខ្ញុំ សូម​ធ្វើការ អំពាវ នាវ ដល់ សប្បុរសជន​ទូទៅ សូម​បន្ត​ចូលរួមចំណែក​គាំទ្រ និង អភិវឌ្ឍ វិស័យ ពុទ្ធិក សិក្សា​នៅ​កម្ពុជា ឲ្យ​បាន​កាន់តែ ប្រសើរ ឡើង ថែមទៀត៕


 

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu