Ad Code

សភាពការណ៍​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុងការ​ឃោសនាបោះឆ្នោត​សកល​នៃ​ខេត្តសៀមរាប​មាន​ភាពល្អប្រសើរ



សៀមរាប​ ៖​ រហូតមកដល់​ថ្ងៃទី​២៤ ​ខែកក្កដា ​ឆ្នាំ​២០១៨​នេះ សភាពការណ៍​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង​ការ​ឃោសនាបោះឆ្នោត​សកល​នៃ​ខេត្តសៀមរាប​មាន​ភាព​ល្អប្រសើរ ហើយ​មាន​គណបក្ស​នយោបាយ​ឈរឈ្មោះ​ចំនួន​១៨ ក្នុងចំណោម​គណបក្ស​ទាំង​២០។



លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ថ្លែង​ឲ្យ​ដឹង​ថា ថ្ងៃទី​២៣ ខែកក្កដា គឺជា​ថ្ងៃ​ផុតកំណត់ ដែល​ឈប់​ទទួល​អ្នក​សង្កេតការណ៍​មកពី​គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល​ក្នុងស្រុក​។



លោក​បន្ត​ថា នៅ​ខេត្តសៀមរាប​មាន​គណបក្ស​នយោបាយ​ចូលរួម​បោះឆ្នោត​ចំនួន​១៨ និង​បាន​ផ្អាក​ការឃោសនា​រក​សំឡេងឆ្នោត​នៅ​ថ្ងៃទី​២៣​ខែកក្កដា​។



លោក​បន្ថែម​ថា ​សភាពការណ៍​សន្តិសុខ​សណ្តាប់​ធ្នាប់ ក្នុង​ការ​ឃោសនាបោះឆ្នោត​សកល​នៃ​ខេត្តសៀមរាប​មាន​ភាព​ល្អប្រសើរ មិន​មាន​អំពើ​ហិង្សា​អ្វី​កើតឡើង​នោះទេ ពោល​គឺ​មាន​ភាព​ស្ងប់ស្ងាត់​ល្អ​។

លោក​ស៊ិ​ក​ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប ប្រចាំ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៤​ខែកក្កដា​នេះ​ថា​នៅ​ខេត្តសៀមរាប​មាន​គណបក្ស​នយោបាយ​ចូលរួម​បោះឆ្នោត​ចំនួន​១៨ និង​បាន​ផ្អាក​ការឃោសនា​រក​សំឡេងឆ្នោត​នៅ​ថ្ងៃទី​២៣​ ខែកក្កដា​។



លោក​បន្ថែម​ថា ​សភាពការណ៍​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង​ការ​ឃោសនាបោះឆ្នោត​នៅ​ខេត្តសៀមរាប​មាន​ភាពល្អ ហើយ​មកទល់​និង​ពេលនេះ​មិនទាន់​ទទួល​ពាក្យ​បណ្តឹង​ពី​បក្សនយោបាយ​ណាមួយ​ឡើយ​។

តែ​មាន​ជន​មិន​ស្គាល់​បាន​ហែក​ខិត​ប័ណ្ណ​បន្តិចបន្តួច​។ លោក​បន្ត​ថា ប្រជាពលរដ្ឋ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត នៅ​ទូទាំង​ខេត្តសៀមរាប​មាន​ចំនួន​៥៣៥៥២១​នាក់ និង​មាន​ការិយាល័យ​១៤៧៣​កន្លែង​។

លោក​បន្ត​ថា ​ភ្នាក់ងារ​គណបក្ស​នយោបាយ គឺជា​សាក្សី​នៃ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នៅ​គ្រប់​ការិយាល័យ​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu