Ad Code

ក្រសួងសុខាភិបាល​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​គោលការណ៍​អនុវត្ត​អនាម័យ​ល្អ​ដល់​ភោជនីយដ្ឋាន​ និង ​អាហារដ្ឋាន​បាន​ជិត​២​ពាន់​កន្លែង​នៅ​ទូទាំងប្រទេស



ភ្នំពេញ ៖ គិត​ត្រឹម​ ខែកក្កដា ​ឆ្នាំ​២០១៨​នេះ ​ក្រសួងសុខាភិបាល​បានផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​គោលការណ៍​អនុវត្ត​អនាម័យ​ល្អ​ស្របតាម​គោលការណ៍​អនុវត្ត​អនាម័យ​ល្អ​របស់​ក្រសួង​ដល់​ម្ចាស់​ភោ​ជនីយ​ដ្ឋា​ន និង​អាហារដ្ឋាន​ចំនួន​១៩៨៨​កន្លែង ​ហើយ​ក្នុង​នោះ LOGO​ប្រភេទ​A​ចំនួន​៣៨៨​កន្លែង LOGO​ប្រភេទ​B ចំនួន​១១២​កន្លែង LOGO​ប្រភេទ C​ចំនួន​២៦​កន្លែង​និង​ផ្នែកអនាម័យ​(Hygiene)​ចំនួន​១៤៦២​កន្លែង​។

កាលពី​ពេល​ថ្មីៗ​នេះ​នាយកដ្ឋាន​ឱសថ​ចំណីអាហារ​បរិក្ខារ​ពេទ្យ​និង​គ្រឿងសំអាង​នៃ​ក្រសួងសុខាភិបាល​បាន​ផ្តល់​ដល់​ភោ​ជនីយ​ដ្ឋា​ន​និង​អាហា​រដ្ឋា​ន​ចំនួន​៣៧​កន្លែង​ទៀត​ ក្នុង​នោះ​នៅ​រាជធានី​ភ្នំ​ពេញ​ មាន​ចំនួន​៣២​កន្លែង​.​សៀមរាប​៣,​កែប​១ និង​កំពង់ស្ពឺ​១​ដោយ​បែង​ចែកជា​LOGO​ប្រភេទ​A ចំនួន​២៨ ,LOGO​ប្រភេទ​B ចំនួន​៤ , LOGO​ប្រភេទ​ចំនួន C ២,​និង​Hygiene​ចំនួន 3​។

លោក ឱសថការី អាំង ហុក​ស្រ៊ុន ប្រធាន​ការិយាល័យ​សុវត្ថិភាព​ចំណីអាហារ​បាន​មានប្រសាសន៍ថា ភោជនីយ​ដ្ឋា​ន អាហា​រដ្ឋា​ន​ទាំង​៣៧​កន្លែង​ខាងលើ​នោះ​មុន​និង​ទទួល​បាន​(LOGO)​ល្អ​ពី​ក្រសួងសុខាភិបាល​នេះ ត្រូវ​បាន​វាយតម្លៃ​ជា​មុនសិន​ថា​ តើ​ភោ​ជនីយ​ដ្ឋា​ន អាហា​រដ្ឋា​ន​នោះ អនុវត្ត​បាន​ល្អ​តាម​ខ្លឹមសារ​ប្រកាស​របស់​ក្រសួងសុខាភិបាល​បាន​ល្អ​ខ្ជាប់ខ្ជួន​ដែរ​ឬ​យ៉ាងណា​។

បន្ទាប់ពី​ធ្វើតាម​លក្ខខណ្ឌ​របស់​ក្រសួងសុខាភិបាល​បាន​ត្រឹមត្រូវ​ល្អ​គ្រប់បែបយ៉ាង​ហើយ ទើប​នាយដ្ឋាន​ឱសថ​យើង សម្រេច​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់ អនាម័យ​ចំណីអាហារ និង​វិញ្ញាបនបត្រ​បញ្ជាក់​គោលការណ៍​អនុវត្ត អនាម័យ​ល្អ​នេះ​ជូន​ដល់​ភោ​ជនីយ​ដ្ឋា​ន អាហារដ្ឋាន​ទាំងនោះ។

លោក​ឱសថ​បណ្ឌិត ហេង ប៊ុន​គៀត ប្រធាន​នាយកដ្ឋាន​ឱសថ​ចំណីអាហារ​បរិក្ខារ​ពេទ្យ​និង​គ្រឿងសំអាង បាន​កោតសរសើរ ចំពោះ​អាជីវករ​មួយចំនួន​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ ពង្រឹងគុណភាព​អនាម័យ​នៅ​តាម​ភោ​ជនីយ​ដា្ឋ​ន​និង​អាហារ​ដ្ឋា​ន​របស់ខ្លួន ពីព្រោះថា​ បញ្ហា​អនាម័យ​ជា​បញ្ហា​មួយ​សំខាន់​ណាស់​របស់​ក្រសួងសុខាភិបាល ហើយ​ក្រសួង​មាន​គោលនយោបាយ​មួយ​ច្បាស់លាស់​ណាស់​ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​ភោ​ជនីយ​ដ្ឋា​ន អាហារ​ដ្ឋា​ន​របស់​យើង​អនុវត្ត​ឲ្យ​មាន​សុវត្ថិភាព បានន័យ​ថា ​អ្នក​ហូប​ទទួលទាន​កន្លែង​ហុប​ចុក​របស់​យើង​ហ្នឹង មាន​សុវត្ថិភាព​ខ្ពស់ ដោយ​មិនមាន​ជំងឺ​អ្វី​កើតឡើង​នោះទេ​។

លោក​បាន​បន្ត​ថា ​«​ដូច​យើង​ឃើញស្រាប់​ហើយ​ថា​កន្លងមក​នោះ មានការ​ពុល​ចំណីអាហារ​ច្រើនតែ​កើត មាន​ដូច​កន្លែង​ធ្វើ​ម្ហូប​ការ​និង កន្លែង​ពិធីជប់លៀង​ផ្សេងៗ ដូច្នោះ​ហើយ សូម​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ទាំងអស់គ្នា​។ តែ​សម្រាប់​ភោ​ជនី​យដ្ឋា​ន អាហា​រដ្ឋា​ន​ក្នុង ទាំង​ខេត្ត​និង​រាជធានី​ភ្នំពេញ​ដូចជា​មិនសូវមាន​ទេ​»។

លោក​ប្រធាន​នាយកដ្ឋាន​ បាន​ជំរុញ​ឲ្យ​ម្ចាស់​ភោ​ជនីយ​ដ្ឋា​ន​ និង ​អាហា​រដ្ឋា​ន​ទាំងអស់​សូម​ចិត្ត​ទុកដាក់​ខ្ពស់​ថែមទៀត​ជាពិសេស​ភោ​ជនីយ​ដ្ឋា​ន អាហា​រដ្ឋា​ន​នៅ​រាជធានី​ភ្នំពេញ​នេះ​តែម្ដង​ដែលជា​កន្លែង​បេះដូង​នៃ​ប្រទេសជាតិ​ហើយក៏​ជា​កន្លែង​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ដ៏​ច្រើន​កុះករ​មករក​ទទួលទាន​និង ស្នាក់​ផងដែរ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu