Ad Code

ខេត្ត​កំពង់ស្ពឺ​បច្ចុប្បន្ន​មិនធម្មតា​ឡើយ ក្រោម​ដំបូល​សន្តិភាព​, ការ​អភិវឌ្ឍ​ វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ទេសចរណ៍ មានការ​កើនឡើង​យ៉ាង​គំហុក



កំពង់ស្ពឺ ៖ ខេត្តកំពង់ស្ពឺ​ ដែល​មាន​ពលរដ្ឋ​ជាច្រើន​តែងតែ​បង្អាប់​ ឬ​ ហៅថា​(​ប៊ុង​ប៊ឺ​)​នោះ បាន​ប្រែ​មុខ​មាត់​លើ​គ្រប់​វិស័យ​យ៉ាង​រហ័ស ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។



សម្តេច​តេ​ជោ ហ៊ុន សែន ដែល​តែងតែ​ចង្អុលបង្ហាញ​មក​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​លើ​ការ​កំណែទម្រង់ ដោយ​បាន​ប្រែក្លាយ​ពី​ខេត្ត​ចុងកាត់មាត់ញក ទៅជា​ទីប្រជុំ តំបន់​ទេសចរណ៍ រោងចក្រ​សហគ្រាស រីក​ស្អេកស្កះ និង​បាន​ធ្វើ​ឲ្យ​ជីវភាព​អ្នក​ខេត្តកំពង់ស្ពឺ​មានការ​រីកចម្រើន សំបូរ​សប្បាយ​គួរ​ជាទី​មោទនភាព​បំផុត រហូត​មជ្ឈដ្ឋាន​នានា​លែង​ហ៊ាន​ហៅថា ខេត្ត​ប៊ុង​ប៊ឺ​ទៀត​ទេ គឺ​អ្នក​ខេត្តកំពង់ស្ពឺ​ពេញៗ​មាត់​វិញ​។



លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ថ្លែងថា «​គ្រប់​ទីកន្លែង​ខេត្តកំពង់ស្ពឺ​យើង គឺជា​ខេត្ត​ដែលមាន​សក្តានុពល​គ្រប់​វិស័យ និង​មាន​លំហូរ​ប្រាក់ចំណូល​ខ្ពស់​ពី​វិស័យ​កាត់ដេរ ព្រម​ជា​មួយ​ការលូតលាស់ ក្នុង​វិស័យ​កសិកម្ម មាន​ដូច​ជា ស្រូវ អង្ករ ស្វាយ​។​ល​។ ដែល​បានធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​»​។



​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ អភិបាលខេត្ត​កំពង់ស្ពឺ បាន​សរសេរ​ថា «​បងប្អូន​អ្នក​ខេត្តកំពង់ស្ពឺ​យើង មាន​ឯកសារ​សំរាប់​បោះឆ្នោត​គ្រប់ៗ​គ្នា រួចហើយ​ឬ​នៅ​? សូមមេត្តា​ពិនិត្យមើល​ម្តងទៀត នៅ​យប់​នេះ​! បើ​បាត់ ឬ​ខូច​ឈ្មោះ ឬ​ឯកសារ​ផ្សេងៗ ព្រឹក​ឡើង សូម​ប្រញាប់​ទៅកាន់​សាលាសង្កាត់ ឬ​ឃុំ​ឲ្យ​គាត់​ជួយ​ធ្វើ​ឯកសារ​បញ្ជាក់​ជាបន្ទាន់​។ ហើយ​សូម​គោរព​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៨ ជាពិសេស បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លេខ​រៀងលេខ​២០ ជា​គណបក្ស​ដែល​បាន​រំដោះ ប្រទេស និង​ប្រជាជន​កម្ពុជា​ចេញពី​ឋាននរក​។ ជាង​នេះ​ទៅ​ទៀត ខេត្ត​យើង​បាន​កែប្រែ​ផ្នត់គំនិត​អ្នក​ដទៃ​ដែល​តែងតែ​ហៅ យើង​ថា ខេត្ត​ប៊ុង​ប៊ឺ ទៅជា​ខេត្តកំពង់ស្ពឺ​ពេញៗ​មាត់​វិញ​»៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu