Ad Code

ជីក​ដី​ដាក់​លូ​ ប្រទះឃើញ​គ្រាប់​ធុន​៦០ មិល្លីម៉ែត្រ​កប់​ក្នុង​ដី



កំពង់ចាម​ ៖​ គ្រាប់កាំភ្លើង​ផ្លោង ប្រភេទ ៦០​មិល្លីម៉ែត្រ ចំនួន​១​គ្រាប់​ កប់​ក្នុង​ដី​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម​ក្នុង​ទសវត្សរ៍​ទី​៧០ ​ត្រូវបាន​គេ​ប្រទះឃើញ នៅពេលដែល​កម្មករ​មួយ​ក្រុម​កំពុង​ជីកដី​ដាក់លូ។

លោក ឈិន សារ៉ន នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៧ ​ខែ​​កក្កា ​ឆ្នាំ​២០១៨ មាន​កម្មករ​មួយក្រុម បាន​ជីកដី កាយ ដាក់លូ នៅ​ចំណុច ប៉ុស្តិ៍​ដែក ស្ថិតនៅ ភូមិ​នាង​គ​ង្ហី​ង សង្កាត់ សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ហើយ​បាន​ប្រទះឃើញ​គ្រាប់ប្លោង​មួយ​គ្រាប់ កប់​នៅក្នុង​ដី ជា​ប្រភេទ​គ្រាប់​ធុន​៦០ មិល្លីម៉ែត្រ ជា​គ្រាប់​ដែល​បន្សល់ទុក​កាលពី​សម័យ​សង្គ្រាម​ក្នុង​ទសវត្សរ៍​ទី​៧០​។​

លោក ឈិន សារ៉ន បាន​បន្តថា ភ្លាមនោះ លោក​បាន ទំនាក់ទំនង​រាយការណ៍ ជូន​លោក អធិការនគរបាល​ក្រុង​កំពង់ចាម និង​ការិយាល័យ​ជំនាញ ដើម្បី​សុំ​មន្ត្រី ជំនាញ របស់ស៊ីម៉ាក់ មក​យក៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu