ភ្នំពេញ ៖ ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមានភាពកក្រើកភ្ញាក់ផ្អើលកើតឡើង ខណៈដែលមហាជនអ្នកគាំទ្របានឃើញរូបថតជាច្រើនសន្លឹករបស់តារាចម្រៀងស្រីវ័យក្មេងរបស់ផលិតកម្មហង្សមាកញ្ញា ទេព បូព្រឹក្ស បានប្រែក្លាយខុសប្លែកពីរូបសម្ផស្សដើមព្រោះតែនាងបានវះកាត់កែសម្ផស្សស្ទើរទាំងស្រុង និងមើលមិនស្គាល់។
តារាចម្រៀងមានឈ្មោះល្បីកញ្ញា ទេព បូព្រឹក្ស កន្លងទៅមិនត្រូវបាននរណាម្នាក់ដឹងទេថា នាងធ្លាប់មានបំណងចេញទៅកែសម្ផស្សក្រៅប្រទេស តែភាពភ្ញាក់ផ្អើលក៏បានផ្ទុះឡើងភ្លាមៗស្របពេលដែលតារាស្រីរូបនេះ បញ្ចេញនូវរូបថតជាច្រើន ដែលបង្ហាញពីរូបភាពមុនពេល និងក្រោយពេលវះកាត់កែកុនធ្វើសម្រស់។
បើសង្កេតមើលទៅលើរូបថតរបស់កញ្ញា ទេព បូព្រឹក្ស អាចនិយាយបានថា នាងបានធ្វើការវះកាត់ត្រង់ច្រមុះចុងចង្កា ព្រមទាំងទម្រង់មុខស្ទើរទាំងស្រុងតែម្តង ហើយបើប្រៀបធៀបរូបថតមុន និងក្រោយនៃការកែសម្ផស្សរបស់នាងហាក់ដូចជាមនុស្សពីរផ្សេងគ្នា។ ប៉ុន្តែបើទោះបីជានាង បានធ្វើការវះកាត់កែសម្ផស្សស្រស់ស្អាតជាងមុនយ៉ាងនេះក៏ពិតមែន ប៉ុន្តែក៏មានសំឡេងនៃការរិះគន់និងសរសើរផងដែរសម្រាប់ភ្នែកមហាជន។
តួយ៉ាងដូចជានៅពេលថ្មីៗនេះកញ្ញា ទេព បូព្រឹក្ស ត្រូវអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាធ្វើការរិះគន់ដោយយករូបនាងមុន និងក្រោយពេលវះកាត់មកធ្វើការប្រៀបធៀបថែមទាំងសរសេររិះគន់វាយប្រហារដោយមិនប្រណីដៃឡើយជុំវិញរឿងកែកុនសម្រស់នេះ ដោយមានអ្នកខ្លះលើកឡើងថា កែពេកហើយ មិនដូចមនុស្សទៅដូចជាម៉ាឡាកាំងវិញ….។ ពីមុខស្អាតជាងដាច់…..មុខដើមស្អាតជាងកែ។ មុខពីមុខស្អាត គ្រាន់បើឥឡូវយ៉ាប់។
ជាមួយគ្នានេះដែរក៏មានអ្នកគាំទ្រមួយចំនួនផ្សេងទៀតក៏បានលើកឡើងថា កែពេកទៅលែង ជា ទេព បូព្រឹក្សហើយ។ ចំណែកខ្លះទៀតបាននិយាយថា ទេព បូព្រឹក្ស មើលយូរៗទៅមុខដូចយាហ៊ឺអាំង។ប៉ុន្តែយ៉ាងណាមិញបន្ទាប់ពីមានការរិះគន់ក៏ឃើញមានAcount Facebook ឈ្មោះ Boy Gana Milkបានចេញមុខសរសេរប្រឆាំង តបវិញថា អ្នកចូលទៅរិះគន់គេមុខដូច យាហ៊ឺអាំង អាហ្នឹងមធ្យមងំសរសេរខ្មែរមិនត្រូវទៀត…។
កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០១៨នេះបានព្យាយាមទាក់ទងដើម្បីសាកសួរជុំវិញរឿងនេះពីសំណាក់តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ដែរតែលេខទូរស័ព្ទដែលនាងធ្លាប់ប្រើមិនអាចធ្វើការទំនាក់ទំនងបានឡើយ។ ដូច្នេះសង្ឃឹមថាសាមីខ្លួនកញ្ញា ទេព បូព្រឹក្ស នឹងចេញមុខបញ្ជាក់ការពិតនៅពេលក្រោយ។ ចង់ដឹងថា មុនពេលវះកាត់និងក្រោយពេលវះកាត់ខុសគ្នាខ្លាំងកម្រិតណាមានតែប្រិយមិត្តទស្សនារូបភាពទាំងអស់គ្នា៕
Source: Kampuchea Thmey Daily
0 Comments