Ad Code

លួច​ម៉ូតូ​គេ​បាន​វា​គ្រាន់​ ពេល​គេ​ទាន់​ជាប់​ខ្នោះ​សមត្ថកិច្ច



ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ ត្រូវ​បាន​ម្ចាស់​ម៉ូតូ​តាម​ទាន់​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច ​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​បាន​ហើយ​ជិះ​គេចខ្លួន​មិន​រួច​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​២១​ ខែកក្កដា ​ឆ្នាំ​២០១៨ ​មុខ​ផ្ទះ​ជនរងគ្រោះ​ក្រុម​៧ ​ស្ថិតក្នុងភូមិ​ឡ​កំបោ​ សង្កាត់ស្វាយប៉ាក ​ខណ្ឌឫស្សី​កែវ​ រាជធានី​ភ្នំពេញ​។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ចាន់ សុ​ដា​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។



ជនរងគ្រោះ​ឈ្មោះ​នួន សុវណ្ណ​ធី​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ស្នាក់នៅ​ក្រុម​៧​ភូមិ​ឡ​កំបោ​ សង្កាត់​ស្វាយប៉ាក​ខណ្ឌឫស្សី​កែវ​រាជធានី​ភ្នំពេញ​។

ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ​ស៊េរី​ឆ្នាំ​២០១៨​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GZ-1643។

ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ខ្លួន​បាន​ទុក​ម៉ូតូ​នៅមុខ​ផ្ទះ​ ខណៈ​រវល់​ដួស​ទឹក​រៀបចំ​ហូបបាយ​ស្រាប់តែ​លឺ​សំឡេង​ជនសង្ស័យ​បញ្ឆេះ​ម៉ូតូ​និង​ជាន់​លេខ​ម៉ូតូ​ ខ្លួន​ក្រឡេកមើល​ម៉ូតូ​មិនឃើញ​ក៏​ចេញ​មក​ក្រៅ​ផ្ទះ​ឃើញ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​ខ្លួន​ហើយ​បក្ខពួក​ជនសង្ស័យ​ម្នាក់ទៀត​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ មិន​ចាំ​ស្លាក​លេខ​ដែល​ជា​មធ្យោបាយ​ធ្វើដំណើរ​របស់​ពួកវា​ខ្លួន​ក៏​ស្រវា​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​ដេញ​តាម​រហូតដល់​មុខ​សាលា​កូ​រ៉េ​ ក្នុងភូមិ​ផ្លូ​ផ្អែម​ សង្កាត់​គោករកា ​ខណ្ឌ​ព្រែក​ព្នៅ​ ជនសង្ស័យ​ជិះ​ទៅមុខ​លែង​រួច​ដោយ​ផ្លូវ​ទាល់​រូបគេ​និង​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ក៏​ចាប់បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្វាយប៉ាក​តែម្តង​។



ចំ​ណែកបក្ខពួក​ម្នាក់​ជិះ​គេចខ្លួន​បាត់ស្រមោល។ វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​ពី​ជនសង្ស័យ​មាន​ដែក​សម្រាប់​កាច់​សោក​ម៉ូតូ​ចំនួន​មួយ។ ប​ច្ចុ​ប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សី​កែវ​ ដើម្បី​សាកសួរ ​និង​ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu