Ad Code

លេខាធិការ​នៃ​ក្រុមប្រឹក្សា​ស្តីពី​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​លាលែង​តំណែង​ដោយសារ​ខ្វះ​ភាព​រីកចម្រើន



សមាជិក​សំខាន់​ម្នាក់​នៃ​ក្រុមប្រឹក្សា​យោបល់​អន្ដរជាតិ​ស្តីពី​រដ្ឋ​រ៉ា​ក់​ឃី​ន​ ដែល​រង​ការវាយប្រហារ​ដោយ​វិបត្តិ​គឺ​បាន​លាលែង​ពី​តំណែង​ហើយ​ ដោយបាន​ប្រាប់ AFP កាលពី​ថ្ងៃ​សៅរ៍​ថា ​ក្រុមប្រឹក្សា​ដែល​ត្រូវបានតែងតាំង​ដោយ​លោកស្រី Aung San Suu Kyi មួយ​នេះ​ កំពុង​ប្រឈម​នឹង​ហានិភ័យ​ក្នុង​ការ​ក្លាយទៅជា “​ផ្នែក​មួយ​នៃ​បញ្ហា​” នៅក្នុង​ជម្លោះ​មួយ​ដែល​បាន​បង្ខំ​ឲ្យ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​៧០០,០០០​នាក់​ភៀសខ្លួន​។​

សមាជិក​ព្រឹទ្ធសភា​ថៃ​ចូលនិវត្តន៍​និង​ជា​ឯកអគ្គរដ្ឋទូត​លោក Kobsak Chutikul គឺជា​លេខាធិការ​របស់​ក្រុម​នេះ​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​មេដឹកនាំ​ស៊ីវិល​លោកស្រី Aung San Suu Kyi ដើម្បី​ផ្តល់​ដំបូន្មាន​ដល់​រដ្ឋាភិបាល​របស់លោក​ស្រី​អំពី​របៀប​ដោះស្រាយ​បញ្ហា​ក្រោយ​យុទ្ធនាការ​យោធា​មួយ​ដែល​បាន​ជំរុញ​ជនជាតិភាគតិច​ចេញពី​ប្រទេស​។​

ការបង្ក្រាប​ដ៏​ឃោរឃៅ​បានចាប់ផ្តើម​កាលពី​ខែសីហា​ឆ្នាំមុន​និង​បាន​បណ្តាល​ឲ្យ​ភូមិ​រ៉ូ​ហ៊ីង​យ៉ា​រាប់រយ​ត្រូវ​រង​ការបំផ្លិចបំផ្លាញ​។​

លោក Kobsak Chutikul បាន​និយាយថា តំណែង​របស់លោក​បាន​ក្លាយជា​ការមិនអាច​ទ​ទួល​យកបាន​មុន​កិច្ចប្រជុំពេញអង្គ​លើក​ទី​ពីរ​នៃ​ក្រុមប្រឹក្សា​នេះ​ជាមួយ​មន្ត្រី​ក្នុង​រដ្ឋធានី Naypyidaw របស់​ប្រទេស​មី​យ៉ាន់​ម៉ា​នៅ​សប្តាហ៍​នេះ​។​

លោក​បាន​ប្រាប់ AFP តាម​ទូរស័ព្ទ​ពី​ទីក្រុង​បាងកក​ថា “​ខ្ញុំ​បាន​ប្រាប់​អំពី​លាលែង​ពី​តំណែង​នៅក្នុង​កិច្ចប្រជុំ​បុគ្គលិក​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​ខែកក្កដា​”​។ គាត់​បាន​និយាយថា ក្រុមប្រឹក្សា​នេះ​មាន​ហានិភ័យ​អាច​ក្លាយជា “​ផ្នែក​មួយ​នៃ​បញ្ហា​”​។

គួរ​បញ្ជាក់ថា ភាព​គួរ​ទុកចិត្ត​របស់​ក្រុមប្រឹក្សា​ផ្តល់យោបល់​នេះ​ត្រូវបាន​រង​ការខូចខាត​ពីដំបូង​ដោយ​ការលាលែង​ពី​តំណែង​របស់​អតីត​អ្នកការទូត​អាមេរិក​លោក Bill Richardson ដែល​ធ្លាប់ជា​អ្នក​ជិតស្និទ្ធ របស់លោក​ស្រី Suu Kyi ។​

គាត់​បាន​ចាក​ចេញពី​ក្រុមប្រឹក្សា​នេះ​កាលពី​ខែមករា​នៅក្នុង​សង្គ្រាមពាក្យសម្តី​ដ៏​សាហាវ​មួយ​ជាមួយ​ម្ចាស់​ជ័យលាភី​ពានរង្វាន់​ណូបែល​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu