Ad Code

អនុប្រធាន​ទី​១ នៃ​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ​ត្រើយ​ស្លា សហ​ការជាមួយ​អាជ្ញាធរ បង្ក្រាប​បទល្មើស​នេសាទ​បាន​៤១​ករណី



កណ្តាល​ ៖ កញ្ញា ធី សុវណ្ណ​ថា ប្រធាន​យុវជន​កិច្ចការ​សង្គម​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល បាន​សហការ​ជាមួយ​អាជ្ញាធរ និង​ប្រជា​ការពារ បាន​បង្ក្រាប​បទល្មើស​នេសាទ​បាន​ចំនួន​៤១​ករណី នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ត្រើយ​ស្លា នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​កញ្ញា ធី សុវណ្ណ​ថា។



កញ្ញា ធី សុវណ្ណ​ថា បាន​បញ្ជាក់​យ៉ាងនេះ​ថា “៣​ថ្ងៃនេះ នាង​ខ្ញុំ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ឃុំ​ត្រើយ​ស្លា និង​ប្រជា​ការពារ​២០០​នាក់ បង្ក្រាប​បទល្មើស​នេសាទ បាន ៤១​ករណី ភូមិសាស្ត្រ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង នៅសល់​៥២​ករណី​ទៀត នៅ​ឃុំ​ស្វាយ​ប្រទាល ឃុំ​តា​លន់ ឃុំ​ខ្ព​ក និង​ឃុំ​ប្រាសាទ ស្រុក​ស្អាង​...​នាង​ខ្ញុំ បាន​រាយការណ៍​ជូន​អាជ្ញាធរ​ស្រុក​ស្អាង ខេត្តកណ្តាល និង​ក្រសួង​ជំនាញ​រួចរាល់​ហើយ ដើម្បី​ចុះមក​ប​ង្រា​ប​ឲ្យ​ទាន់ពេល សង្គ្រោះ​ជីវិត​មេត្រី​ពង​រាប់លាន​ក្បាល​”​។



សូម​បញ្ជាក់​ថា កញ្ញា ធី សុវណ្ណ​ថា ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស សម្រេច​តែងតាំង​ជា​អនុប្រធាន​ទី​១ នៃ​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ​ត្រើយ​ស្លា ខេត្តកណ្តាល កាលពី​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៨ ហើយ​ក្រោយមក​កញ្ញា​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​កសាង​ផ្លូវ​ដោយ​ចាក់​បេតុង​ជាច្រើន​ខ្សែ ហើយ​ក្នុងនោះ ក៏មាន​ការចាក់​បេតុង​ពង្រីក​ស្ពាន នៅ​ភូមិ​ទួល​ក្តី​ផងដែរ​។



ក្រោយពី​បានក្លាយ​ជា​អនុប្រធាន​ទី​១ នៃ​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ​ត្រើយ​ស្លា ខេត្តកណ្តាល​រួចមក កញ្ញា ធី សុវណ្ណ​ថា បាន​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ទាំងអស់ ទទួល​បាន​សេវា​ពិនិត្យ ព្យាបាល​ជំងឺ​ទូទៅ និង​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ឃុំ ដោយ​មិន​គិតថ្លៃ​១០០​ភាគរយ ហើយ​គំរោង​មួយចំនួនទៀត ដូចជា​ការ​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ បន្ថែម​បង្គោល​ភ្លើង​ទូទាំង​៩​ភូមិ គម្រោង​សាងសង់​ផ្លូវ ស្ពាន និង​សេវា​ជាច្រើន​ទៀត ត្រូវបាន​ផ្តល់​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu