Ad Code

កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​ពី​វិស័យ​ព្រៃឈើ​ជាង​៣​លាន​ដុល្លារ​ នៅក្នុង​ឆមាស​ទី​១ ឆ្នាំនេះ​



ភ្នំពេញ ​៖ ​យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​បាន​ឲ្យ​ដឹង​ថា នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៨​នេះ ​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​ពី​វិស័យ​ព្រៃឈើ​សរុប​ចំនួន​ជាង ៣​លាន​ដុល្លារ​អាមេរិក​។

​តាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម​ដដែល ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​គិត​ចាប់ពី​ខែមករា​រហូតដល់​ខែមិថុនា ​ឆ្នាំ​២០១៨​នេះ​ កម្ពុ​ជាមាន​ចំណូល​ពី​ថ្លៃ​សួយ​សារ​អនុផល​ព្រៃឈើ​សរុប​ចំនួន ១២,៥០០,៨២៩,៦៤២​រៀល​ស្មើនឹង​ប្រមាណ​ជាង​៣​ដុល្លារ​អាមេរិក និង​៩០,២២៦.៤៥​ដុល្លារ​អាមេរិក ដែល​សរុប​ចំណូល​ទាំងអស់​មាន​ចំនួន​ជាង ៣.២១​លាន​ដុល្លារ​អាមេរិក​។

របាយការណ៍​ខាងលើ​បាន​បញ្ជាក់​ទៀត​ថា រយៈពេល​៦​ខែ​ឆ្នាំ​២០១៨​នេះ សំណុំរឿង​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​កាប់​រាន​ដី​ព្រៃ​សរុប​មាន​ចំនួន​៥៧៥​ករណី​ត្រូវ​បាន​បង្ក្រាប ដោយ​ពិន័យ​អន្តរការណ៍​ចំនួន​២៧៩​ករ ណី និង​បញ្ជូនទៅ​តុលាការ​មាន​ចំនួន​២៩៦​ករណី​។



ក្រៅពី​វិស័យ​ព្រៃឈើ​កម្ពុជា​នាំចេញ​ផល​នេសាទ​បាន​ជិត​៩​ពាន់​តោន​ផងដែរ ​នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៨​នេះ​។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​ឲ្យ​ដឹង​ទៀត​ថា កម្ពុជា​បាន​នាំចេញ​ផល​នេសាទ សរុប​ចំនួន​៨៦០០​តោន​ នៅ​ឆមាស​ទី​១​ក្នុង​ឆ្នាំ​២០១៨​។ ក្នុង​នោះ​នាំចេញ​ផល​នេសាទ​ស្រស់​មាន​ចំនួន​៥.៣៨០​តោន និង​ផល​នេសាទ​កែច្នៃ​មាន ៣២២០​តោន ដោយ​ទទួល​ចំណូល​បាន ៦២ ០.៤៥ ៣.៨ ៦៣​រៀល​ស្មើនឹង ប្រមាណ​ជាង​១៥​ម៉ឺន​ដុល្លារ​)​។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម ដដែល​បាន​បញ្ជាក់​ថា ការនាំចេញ​ផល​នេសាទ​ទឹកសាប​ក្នុង​រដូវ​នេសាទ​មាន​ចំនួន ២៧.៦៨០​តោន កើនឡើង​១៨០​តោន និង​ផល​នេសាទ​សមុទ្រ​មាន ៥.៩៤០​តោន កើនឡើង​៧០​តោន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០១៧​។

ជា​មួយ​គ្នា​នេះ បទល្មើស​ជលផល​នៅក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨​នេះ ​មាន​ចំនួន​១៤៤៧​ករណី ក្នុងនោះ​បទល្មើស​ទឹកសាប​មាន ១៣៦៩​ករណី និង​សមុទ្រ​មាន ៧៨​ករណី​ត្រូវ​បាន​បង្ក្រាប៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu