Ad Code

ចាប់ខ្លួន ​និង​ចោទប្រកាន់​កូនប្រុស​មន្ត្រី​ធំ​ម្នាក់​ យក​រូប​អាក្រាត​កាយ​ក្មេងស្រី​ទៅ​គំរាម​ទារ​រួមភេទ



ភ្នំពេញ ​៖ ​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​អោយ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែ​កក្កដា​​ ឆ្នាំ​២០១៨ លោក​គុជ គឹម​ឡុង ព្រះរាជអាជ្ញា​រង​អម​តុលាការ​បាន​សម្រេច​ចោទប្រកាន់​យុវសិស្ស​ម្នាក់​ពី​បទ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​តិច​ជាង​១៥​ឆ្នាំ និង​បទ​ចែកចាយ​រូបភាព​អាសអាភាស។

ជនជាប់ចោទ​ឈ្មោះ​ប៉ុន សុខ​ពិសិដ្ឋ អាយុ​១៦​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​អន្តរទ្វីប​អាមេរិកកាំង ថ្នាក់​ទី​១១ EP ស្នាក់​នៅផ្ទះ​លេខ​៦៩៩G២ ផ្លូវ​លេខ​១២៨ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជន​ត្រូវ​ចោទ​នេះ​ត្រូវបាន​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ​នាំខ្លួន​អោយ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៣​ ខែ​កក្កដា បន្ទាប់ពី​មានការ​ចែកចាយ​រូបភាព​អាក្រាតកាយ​របស់​ជនរងគ្រោះ​ ​ជាមួយ​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​ជនល្មើស។

ដូច្នេះ​នៅ​ថ្ងៃទី ២៧​កក្កដា​នេះ ចៅក្រម​​ស៊ើបសួរ ​នឹង​សម្រេច​អំពី​​ជោគ​វាសនា​របស់​ជនជាប់ចោទ។ចំណែក​ជនរងគ្រោះ​មាន​អាយុ​១៤​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​ឯកជន​ជាមួយនឹង​ជនជាប់ចោទ​ដែរ។

ពាក់ព័ន្ធ​ការចោទប្រកាន់​យុវជន​ខាងលើនេះ ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​បានឱ្យដឹងថា យុវជន​ឈ្មោះ ប៉ុន សុខ​ពិសិដ្ឋ បាន​ស្គាល់​សិស្ស​ស្រី​ម្នាក់ ដែល​រៀន​សាលា​ជាមួយគ្នា តាំងពី​ខែតុលា ឆ្នាំ​២០១៧ ​​ដោយ​ពួកគេ​បានចាត់ទុក​គ្នា​ជា​សង្សា និង បាន​ដើរលេង​ជាមួយគ្នា​ញឹកញាប់។ រហូតដល់​ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យ​បាន​បបួល​មិត្តស្រី​ទៅ​មើល​កុន​រោង​ខ្នាតតូច​ឈ្មោះ​មូ​វី​អេ​ន​ឈី​ល នៅ​ជិត​ផ្សារ​៧​មករា ខណ្ឌទួលគោក។

នៅក្នុង​រោងកុន​តូចចង្អៀត​មួយ​នោះ​មាន​សភាព​ងងឹតឈឹង និង ស្ងាត់ស្ងៀម​ទៀតផង ឆ្លៀត​​​ឱកាសល្អ​យុវជន​ឈ្មោះ ប៉ុន សុខ​ពិសិដ្ឋ និង សង្សារ​បាន​បបួលគ្នា​រួមភេទ​លេងៗ​ទៅ​យក​បទពិសោធន៍ រួម​ភេទ​ទាន់​ខ្លួន​នៅ​ក្មេង។

បន្ទាប់ពី​បទពិសោធន៍​លើក​ទី​១​បាន​ជោគជ័យ​ហើយ ពួកគេ​ក៏​តែង​បបួលគ្នា​ទៅ​សាង​ភាព​ផ្អែមល្ហែម​ខុសច្បាប់​នេះ​ជា​បន្តបន្ទាប់​អា​ច​រាប់ថា​ជា​រឿង​សាមញ្ញ​ទៅ​ហើយ។​
លុះ​ក្រោយមក ខាង​ស្រី​ដូចជា​ដឹងខ្លួន​ខុស ក៏បាន​ប្រកែក នឹង​ខាង​ប្រុស​មិន​ទៅ​រួមភេទ​ទៀត ធ្វើ​អោយ​ភាគី​ខាង​ប្រុស​មិន​អស់​អាល័យ​ពី​របស់​ឆ្ងាញ់ ក៏​សុំ​ឲ្យ​សង្សារ​ជាទី​ស្រឡាញ់ ថតរូប​អាក្រាតកាយ​ផ្ញើមក​ឲ្យ​គេ​បាន​មើល​ផង បើ​មិន​ដូច្នោះ​ទេ​គេ​ពិតជា​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ឡើយ។

ពេលនោះ​នារី​ជា​សង្សារ​ក៏បាន​យល់ព្រម​ថតរូប​ខ្លួនឯង​អាក្រាតកាយ ហើយ​ផ្ញើមក​ឲ្យ​សង្សារ​មើល​កំសាន្ត​ភ្នែក​តាម​សំណូមពរ។

រឿង​វា​មិន​ស្ងប់ស្ងាត់​ដូច្នឹង​ទេ ក្រោយពី​បាន​រូបថត​អាក្រាត​ដល់ដៃ​ហើយ ជន​កំហូច​នេះ​ចេះតែ​អន្ទង​ណាត់ជួប និង នាំ​ឡើង​ឋាន​សួគ៌​លោកីយ៍​ទៀត។ តែ​ដោយ​នាង​គិតថា ទង្វើ​នេះ​ពិតជា​ការ​ចាញ់បោក​ប្រុស​ព្រាន នាង​ក៏​ឈប់​ធ្វើតាម​អ្វី​ដែល​ជន​កំហូច​បាន​សាង។

ពេលនោះ​ជនកំហូច​ចាប់ផ្ដើម​គំរាមកំហែង​រឿង​យក​រូបអាក្រាត​របស់​ជ​ន​រងគ្រោះ​ទៅ​ចែកចាយ​អោយគេ​ឯង​បានឃើញ ក្រោយមក​រូបអាក្រាត​នោះ​ក៏​ត្រូវគេ​ចែកចាយ​អញ្ចឹង​មែន​អញ្ចឹង​ទៅ​ ទើប​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ​ប្ដឹង​អោយ​សមត្ថកិច្ច​ចាប់ខ្លួន​ជនកំហូច​នេះ​តែម្ដង។​

ពេល​បញ្ជូន​ជនសង្ស័យ​មក​តុលាការ​គេ​ខិតខំ​លាក់លៀម​ខ្លាំងណាស់​មិនអោយ​បែកការណ៍​ដឹង​ដល់​អ្នកកាសែត​ទេ ព្រោះ​ខ្លាច​អាម៉ាស់​ដោយសារ​ពូជពង្សវង្សត្រកូល​ជា​មន្ត្រី​អន្ទ្រើស​សម្បូរ​ប្រាក់​រឿង​អី​លាក់​រឿង​ប៉ុណ្ណឹង​មិន​ជិត។ វា​មិន​ដូច​ការគិត​អន់ៗ​អញ្ចឹងទេ ក្រដាស​មិនអាច​ខ្ចប់​ភ្លើង​បានឡើយ ហើយ​រឿង​ពិត​ក៏​ធ្លាយ​ចេញ​ដូច​អ្នក​ហូប​គ្រាប់ខ្នុរ​ធ្លាយ​ផោម​ទៅ​ហោង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu