Ad Code

មនុស្ស​ម្នាក់​ស្លាប់ ​ខណៈ​បាតុកម្ម​ថ្មី​ផ្ទុះឡើង​នៅ​ខាងត្បូង​ប្រទេស​អ៊ីរ៉ាក់​ ហើយ​ឈានដល់​ទីក្រុង​បា​កដាដ



ប្រភព​មន្ទីរពេទ្យ​បាន​និយាយថា បុរស​ម្នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​បាតុកម្ម​ថ្ងៃ​ថ្មី​នៅ​ប្រទេស​អ៊ីរ៉ាក់​ ខណៈដែល​អាជ្ញាធរ​បាន​តស៊ូ​ដើម្បី​ទប់ស្កាត់​ចលាចល ​ដែល​បាន​ឈាន​ដល់​រដ្ឋធានី​បាដា​ដ។

ការស្លាប់​ចុងក្រោយ​បំផុត​នេះ​ បានធ្វើ​ឲ្យ​ចំនួន​មនុស្ស​ដែល​ត្រូវ​សម្លាប់​ក្នុង​ការតវ៉ា​ឡើងដល់​ប្រាំបួន​នាក់​ ខណៈ​ដែល​ប្រជាជន​អ៊ីរ៉ាក់​មានការ​ខឹងសម្បា​ទៅលើ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​សង្គម​។​

ប្រភព​វេជ្ជសាស្ត្រ​មួយ​បាន​និយាយ​ថា បុរស​ដែល​ត្រូវ​បាន​សម្លាប់​នោះ​គឺ​មាន​អាយុ​ប្រហែល​២០​ឆ្នាំ​និង​បាន​ស្លាប់​ បន្ទាប់ពី​ត្រូវ​គេ​បាញ់ប្រហារ​នៅក្នុង​ទីក្រុង Diwaniyah ភាគ​ ​ខណៈ​មនុស្ស​រាប់​​រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ការិយាល័យ​កណ្តាល​របស់​ក្រុម​ប្រដាប់​អាវុធ​ក្នុង​តំបន់​មួយ​។​

ប្រភព​ដដែល​បាន​បន្ថែមទៀតថា ការបាញ់ប្រហារ​នេះ​គឺជា​ស្នាដៃ​របស់​ឆ្មាំ​ម្នាក់​មកពី​អង្គភាព Badr ដ៏​មាន​ឥទ្ធិពល​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​។​

ភាពចលាចល​បាន​ផ្ទុះឡើង​នៅ​ខេត្ត Basra កាលពី​ថ្ងៃទី​៨​ខែកក្កដា​នៅពេលដែល​កងកម្លាំង​សន្តិសុខ​បាន​បើក​ការបាញ់ប្រហារ​ដោយ​សម្លាប់​មនុស្សម្នា​ក់នៅ​ពេល​អ្នក​តវ៉ា​ទាមទារ​ឲ្យ​មាន​ការងារ​និង​សេវា​មូលដ្ឋាន​។​

អ្នកផ្សេង​ទៀត​ដែល​ត្រូវបាន​សម្លាប់​ក្នុងអំឡុង​បាតុកម្ម​នៅ​ខែ​នេះ​គឺ​ត្រូវបាន​បាញ់​ដោយ​ពួក​អ្នក​វាយប្រហារ​ដែល​គេ​មិន​ស្គាល់មុខ​។​

កាលពីដើម​សប្តាហ៍​នេះ អាជ្ញាធរ​បាន​និយាយថា បុគ្គលិក​សន្តិសុខ​ជាង​២៦០​នាក់​បាន​រងរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា​កំពុង​បន្ត​។​

ខណៈពេលដែល​ប្រជាជន​អ៊ីរ៉ាក់​នៅ​ភាគខាងត្បូង​បាន​បន្ត​ប្រមូល​ផ្ដុំគ្នា​ប្រឆាំងនឹង​អំពើពុករលួយ ភាព​អត់​ការងារ​ធ្វើ តម្លៃ​ខ្ពស់ ការ​កាត់ផ្តាច់​អគ្គិសនី​និង​ការខ្វះខាត​ទឹកស្អាត​នោះ​, បាតុករ​ក៏បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​រដ្ឋធានី​បា​ដា​ដ​ផងដែរ​កាលពី​ថ្ងៃ​សុក្រ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu