Ad Code

ជប៉ុន​ប្រហារជីវិត​សមាជិក​ក្រុម​សាសនា​ ដែល​វាយប្រហារ​ដោយ​ឧស្ម័ន​សារី​ន



ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ បាន​រាយការណ៍​ថា ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រហារជីវិត​សមាជិក​សាសនា​ចំនួន​៦​នាក់​ទៀត​ ដែល​នៅ​ពីក្រោយ​ការវាយប្រហារ​ដោយ​ឧស្ម័ន​សារី​ន​ក្នុង​ឆ្នាំ​១៩៩៥​លើ​រថភ្លើង​ក្រោម​ដី​ក្រុង​តូ​ក្យូ​។​

បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ NHK និង​សារព័ត៌មាន​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា សមាជិក​នៅសល់​ទាំង​៦​នាក់​របស់​ក្រុម Aum Shinrikyo ដែល​ជាប់ទោស​ប្រហារជីវិត​គឺ​ត្រូវបាន​ប្រហារជីវិត​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។ ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​ការអះអាង​ជា​ផ្លូវការ​ភ្លាមៗ​នោះទេ​។​

ការប្រហារជីវិត​នេះ​បាន​កើតឡើង​បន្ទាប់ពី​អាជ្ញាធរ​បាន​ព្យួរ​.​កលោក Shoko Asahara និង​អ្នកមាន​ជំនឿ​លើ​គាត់​ចំនួន​ប្រាំមួយ​នាក់​កាលពី​ដើមខែ​នេះ​បន្ទាប់ពី​ទទួលទោស​ប្រហារជីវិត​អស់​រយៈពេល​ច្រើន​។​

ការប្រហារជីវិត​បន្ថែ​ម​ទៀត​ត្រូវបាន​គេ​រំពឹងទុក​យ៉ាងខ្លាំង​។ ខណៈពេលដែល​ជប៉ុន​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​តូច​ដែល​នៅតែ​រក្សា​ទោស​ប្រហារជីវិត​នោះ ការគាំទ្រ​ជា​សាធារណៈ​នៅតែមាន​ខ្ពស់​បើទោះបីជា​មានការ​រិះគន់​ពី​អន្តរជាតិ​ក៏ដោយ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា អាជ្ញាធរ​ចង់​ប្រហារជីវិត​សមាជិក​ក្រុម​សាសនា Aum ដែល​ជាប់ទោស​ប្រហារជីវិត​ទាំងអស់​មុនពេល​ព្រះ​ចៅ​អធិរាជ​របស់​ប្រទេស​នេះ​ដាក់រាជ្យ នៅ​ឆ្នាំក្រោយ​ដែល​នឹង​ចាប់ផ្តើម​រជ្ជកាល​អធិរាជ​ថ្មី​។​

ក្រុម Aum ទទួលបាន​ភាពល្បីល្បាញ​ជា​អន្តរជាតិ​ដោយសារ​ការវាយប្រហារ​ឧស្ម័ន​សារី​ន​ឆ្នាំ ១៩៩៥​លើ​រថភ្លើង​ក្រោម​ដី​នៅ​ទីក្រុង​តូ​ក្យូ​ក្នុងអំឡុងពេល​ដ៏​មមាញឹក​ដែល​បានសម្លាប់​មនុស្ស​ចំនួន​១៣​នាក់​និង​រងរបួស​រាប់ពាន់នាក់​ទៀត​។​

ការវាយប្រហារ​នោះបាន​ធ្វើ​ឲ្យ​រាជធានី​នេះ​ធ្លាក់​ចូលទៅក្នុង​ភាពច្របូកច្របល់​និង​បាន​ជំរុញ​ឲ្យ​មានការ​បង្ក្រាប​ទៅលើ​ទីស្នាក់ការ​របស់​ក្រុម​សាសនា​នេះ​ក្នុង​តំបន់ភ្នំ Fuji ដែល​នៅ​ទីនោះ​អាជ្ញាធរ​បាន​រកឃើញ​រោងចក្រ​មួយ​ដែលមាន​សមត្ថភាព​ផលិត​ឧស្ម័ន​សារី​ន​គ្រប់គ្រាន់​ដើម្បី​សម្លាប់​មនុស្ស​រាប់លាន​នាក់​។​

សមាជិក​របស់​ក្រុម Aum ក៏​ត្រូវបាន​កាត់ទោស​ពីបទ​វាយប្រហារ​ឧស្ម័ន​សារី​ន​បន្ថែមទៀត​នៅក្នុង​ទីក្រុង Matsumoto មួយ​ឆ្នាំមុន​ការវាយប្រហារ​នៅ​ទីក្រុង​តូ​ក្យូ​ក៏ដូចជា​ការសម្លាប់​មេធាវី​ប្រឆាំងនឹង​ក្រុម​សាសនា​នេះ​និង​គ្រួសារ​របស់គាត់​ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu