ថ្មីៗនេះ កីឡាករការាតេវ័យក្មេងកម្ពុជាមួយរូប ដណ្ដើមបានមេដាយមាសមួយគ្រឿងពីព្រឹត្តិការណ៍ប្រកួតបើកទូលាយនៅប្រទេសថៃ ដែលគេប្រសិទ្ធនាមថាThailand Open Karate-Do Championship 2018 ។
ព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីវ័យក្មេងចំនួន១៨រូបទៅចូលរួម. នេះជាព្រឹត្តិការណ៍បើកទូលាយមួយដែលមានប្រទេសចំនួន២៣មកពីគ្រប់ទ្វីបទាំង៥លើពិភពលោកមកចូលរួម ។ក្នុងចំណោមកីឡាករ-កីឡាការិនីចំនួន១៨រូបមានតែកុមារាឡាច រ៉ាយុទ្ធមួយរូបគត់ដែលដណ្ដើមបានមេដាយមាសលើវិញ្ញាសាមេគុនឯកត្តជន ។
សូមបញ្ជាក់ថា វិញ្ញាសាឯកត្តជននេះ មានកីឡាករ-កីឡាការិនីចំនួន៤២រូប មកពី៦ប្រទេសចូលរួមប្រជែងគ្នាហើយកម្ពុជាគឺកីឡាករឡាច រ៉ាយុទ្ធដណ្ដើមបានមេដាយមាស ។ប្រទេសទាំង៦ដែលចូលរួមប្រជែងនោះមានម៉ាឡេស៊ីថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និង កម្ពុជា។
លោកឡាចច័ន្ទដារ៉ា អគ្គលេខាធិការរងខេមរសហព័ន្ធការាតេដូកម្ពុជា បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ធំៗបែបកម្ពុជាពុំធ្លាប់ប្រជែងឈ្នះ ប្រទេសខ្លាំងៗទាំងអស់នោះទេ គឺទាំងវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែងមេគុន តែពេលនេះកម្ពុជាដណ្ដើមបានមេដាយមាស ហេតុនេះមានន័យថា យើងមានការរីកចម្រើនច្រើនហើយ៕
Source: Kampuchea Thmey Daily
0 Comments