Ad Code

Apple បានតែងតាំង seatel​ជា​ដៃគូ​​ផ្លូវការ​សម្រាប់​ចាប់ផ្តើម​កម្មវិធី​ផ្តល់ជូន​អ៊ីនធឺណិត​ឥត​គិតលុយ​ដល់​អ្នក​ប្រើ​ទូរស័ព្ទ iPhone ទាំងអស់​



seatel និង Apple បាន​សហការគ្នា​ចាប់ផ្តើម​កម្មវិធី​ផ្តល់ជូន​អ៊ីនធឺណិត​ឥត​គិតលុយ​សម្រាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ iPhone ថ្មី​ទាំងអស់​។ ចាប់ពី​ថ្ងៃនេះ​ទៅ អតិថិជន​ដែល​ទិញ iPhone ដែលមាន​ការធានា​ជា​ផ្លូវការ​ពី​ក្រុមហ៊ុន Apple អតិថិជន​នឹង​ទទួលបាន​ការផ្តល់ជូន​អ៊ីនធឺណិត​ដោយ​ឥត​គិតលុយ​រយៈពេល 180 ថ្ងៃ (500MB ក្នុង​មួយថ្ងៃ​សម្រាប់ 3 ថ្ងៃ​ដំបូង ហើយ​បន្ទាប់មក 300MB ក្នុង​មួយថ្ងៃ​សម្រាប់​រយៈពេល 6 ខែ​)​។

ប្រសិនបើ​អតិថិជន​ប្រើប្រាស់​គម្រោង ONE ដែលជា​គម្រោង​កំពុង​ពេញនិយម​បំផុត អតិថិជន​នឹង​ទទួលបាន​ការ​តេ​ក្នុង​ប្រព័ន្ធ​ដោយ​ឥត​គិតលុយ​ព្រមទាំង​ការ​តេ​និង chat តាម WhatsApp ឥត​កំណ​ត់ទៅ 1.5 ពាន់​លាន​អ្នក​ទូទាំង​ពិភពលោក​។​

“​ថ្ងៃនេះ​ជា​ព្រឹ​ត្តិការណ៍​សំខាន់​សម្រាប់ seatel​។ យើង​មាន​មោទនភាព​ណាស់​ដែល​បានការ​ទទួលស្គាល់​ពី Apple ជា​ដៃគូ​ផ្លូវការ​នៅ​កម្ពុជា​។ ការសហការ​នេះ​បាន​សរ​បញ្ជាក់ថា seatel ជា​ក្រុមហ៊ុន​ដែល​ផ្តល់ជូន​អ៊ីនធឺណិត 4G ដែល​ល្អ​បំផុត​នៅ​កម្ពុជា ហើយ seatel និង​វិនិយោគ​យូរអង្វែង​នៅ​កម្ពុជា​” លោក​យ៉ាប់ កុក​លី​យ៉ុង នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន seatel បាន​មានប្រសាសន៍ “seatel ផ្តោត​ការចាប់អារម្មណ៍​ទៅលើ​បទពិសោធន៍​ដែល​អតិថិជន​ទទួលបាន ព្រមទាំង​ជំរុញ​នឹង​លើក​ទឹក​ចិត្ត​អោយ​អតិថិជន​ទាំងអស់​ប្រើ​ទូរស័ព្ទ iPhone អោយបាន​តាម​សក្តានុពល​ពេញលេញ​របស់​វា​។

seatel បានផ្តល់​ជូន​កម្មវិធី​ពិសេស​នេះ​ជា​ទៅដល់​គ្រប់​ហាង​ទូរស័ព្ទ​ទាំងអស់​នៅ​ទូទាំងប្រទេស​ដែល​លក់ iPhone ដែលមាន​ការធានា​ជា​ផ្លូវការ​ពី Apple​។ ប្រសិនបើ​អតិថិជន​អញ្ជើញ​មក Seatel Shop អតិថិជន​នឹង​ទទួលបាន​សេវា​បម្រើ​អតិថិជន​ពិសេស​ដើម្បីអោយ​អតិថិជន​ទាំងអស់​អាច​ប្រើ​ទូរស័ព្ទ iPhone អោយបាន​អស់ពី​លទ្ធភាព​ហើយ​ទទួលបាន​បទពិសោធន៍ 4G ដែល​ល្អ​បំផុត​។​”

សេវា​បម្រើ​អតិថិជន​ពិសេស​នេះ​ចាប់ផ្តើម​ពី​ពេលដែល​អតិថិជន​កុម្ម៉ង់​ទិញ​ទូរស័ព្ទ online ឬ​មក​កុម្មង់​ទិញ​នៅ Seatel Shop ទាំង 27 នៅ​ទូទាំងប្រទេស​។ លោកអ្នក​អាចមក Seatel Shop តេ​ឬ​កុម្ម៉ង់​ទិញ online seatel នឹង​រៀបចំ​នឹង​ដំឡើង​ទូរស័ព្ទ​អោយបាន​រួចរាល់​តាម​ការបញ្ជាក់​ពេល​កុម្មង់​ទិញ ហើយ​អតិថិជន​នឹង​អាចមក​យក​ទូរស័ព្ទ​បាន​ក្នុង​រយៈពេល 48 ម៉ោង​។ Seatel Shop ក៏​នឹងមាន​ផ្តល់ជូន​ការពន្យល់​និង​បង្ហាញ​ពី​វិធី​ក្នុងការ​ប្រើប្រាស់​ទូរស័ព្ទ iPhone ជូន​ដល់​អតិថិជន​ទាំងអស់ មិន​ថា​អតិថិជន​ថ្មី​ឬ​ចាស់ មិន​ថា​លោក​អ្នកទិញ​ទូរស័ព្ទ​នៅ Seatel Shop ឬក៏​ទិញ​នៅតាម​ហាង​ទូរស័ព្ទ​ណា​នោះទេ​។ ទូរស័ព្ទ iPhone ចាប់ពី iPhone 6 ឡើងទៅ​អាច​ប្រើ seatel ស៊ីម​កាត​បាន​ហើយដោយ​អតិថិជន​គ្រាន់តែ upgrade software ទៅ iOS 11.3 តែប៉ុណ្ណោះ​។ ចង់ដឹងថា​ទូរស័ព្ទ​ដែល​អ្នកទិញ​ជា​ទូរស័ព្ទ​ដែលមាន​ការធានា​ជា​ផ្លូ​ប​ការ​ឬ​អត់​សម្រាប់​ទទួលបាន​កម្មវិធី​ពិសេស​នេះ អតិថិជន​គ្រាន់តែ​ស្វែងរក​ស្ទីក​គ័​រ​ដែលមាន logo របស់ seatel នៅលើ​ប្រអប់​ទូរស័ព្ទ​ដើម្បី​សម្គាល់​។​

លោក​កុក លី​យ៉ុង​បាន​បន្តថា “​ការសហការ​នេះ​ពិតជា​អស្ចារ្យ​ណាស់​។ បច្ចុប្បន្ន​អ្នក​ប្រើ iPhone ភាគច្រើន​ប្រើ​សម្រាប់តែ​តេ​និង​ផ្ញើ​សារ​តែប៉ុណ្ណោះ​។ iPhone ជា​ទូរស័ព្ទ​ដែលមាន​សក្តានុពល​ជាច្រើន​ដែល​អតិថិជន​មិនទាន់​បានដឹង​រួមមាន​ទាំង​ការប្រើប្រាស់ app ជាច្រើន​ដែល​ជួយ​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ ហើយក៏​មាន app ឥត​គិតលុយ​ជាច្រើន​ទៀត​។ តាមរយៈ​កម្មវិធី​នេះ អតិថិជន​និង​អាច​ចាប់ផ្តើម​ប្រើ​ទូរស័ព្ទ iPhone បាន​ច្រើនជាង​មុន​ដោយ​ងាយស្រួល​”៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu