Ad Code

ឡុង ជិន ក្លាយជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​CARABAO​ទម្ងន់​៥៧​គ​.​ក្រ



អ្នក​ប្រដាល់​វ័យក្មេង​ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង បាន​របូត​បាត់​ខ្សែក្រវាត់ បន្ទាប់ពី​គេ​ប្រកួត​ចាញ់​ឡុង ជិន អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​លើ សង្វៀន​SEATV កាលពី​ល្ងាច​ថ្ងៃទី​១៨​ ខែ​សីហា​នោះ ធ្វើអោយ​ឡុង ជិន ក្លាយជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​Carabao ទម្ងន់​៥៧​គីឡូក្រាម។

ឡុង ជិន និង ឈុត សេរី​វ៉ាន់​ថង បាន​ឡើង​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្ដើម​តំណែង​ជើងឯក​ខ្សែក្រវាត់​Carabao​នេះ បន្ទាប់ពី​ពួកគេ​ទាំង​២ រូបនេះ បាន​ឆ្លងកាត់​ក្នុងការ​ប្រកួត​ជម្រុះ​៤​ប្រកួត​កន្លងមក​នោះ ។​
​នៅក្នុង​ការប្រកួត​ដណ្ដើម​តំណែង​ជើងឯក​ខ្សែក្រវាត់​នេះ ឡុង ជិន ប្រកួត​ឈ្នះ​ឈុត សេរី​វ៉ាន់​ថង​ដោយ​ពិន្ទុ​ដាច់​តែម្តង ពោលគឺ​៥​ទល់​និង​០ គឺ​ចៅក្រម​ទាំង​៥​រូប បានផ្តល់​ពិន្ទុ​អោយ​ឡុង ជិន ឈ្នះ​ទាំងអស់គ្នា។

ឈុត សេរី​វ៉ាន់​ថង ត្រូវបាន​គេ​រំពឹងទុក​មុន​ការប្រកួត​ថា នឹង​អាច​ឈ្នះ​ឡុង ជិន នោះ ។ ក្រុមអ្នកលេង​ល្បែងភ្នាល់​ក្រៅ​សង្វៀន​សុទ្ធតែ​ចាប់យក​ខាង​ឈុត សេរី​វ៉ាន់​ថង​ឈ្នះ តែ​ទី បំផុត​ឈុត សេរី​វ៉ាន់​ថង ចាញ់​ឡុង​ជិន​ទៅវិញ ហើយ​ថែមទាំង​ចាញ់​ដាច់​ទៀត ។ លោក ឈុត សេរី ដែលជា​ឪពុក​របស់​វ៉ាន់​ថង បាន​បង្ហោះ​សារ​ក្នុង​អា​ខោ​ន​របស់លោក​ថា ឈុត សេរី​វ៉ាន់​ថង មាន​ឪ​កាស​ប៉ុន្តែ​មិនអាច​ធ្វើបាន​......​។​

ឡុង ជិន បានទទួល​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់ ដែល​បានទទួល​ខ្សែក្រវាត់​មួយ ពាន ១ និង​ប្រាក់រង្វាន់​២០.០០០.០០០​រៀល ប្រហាក់ប្រហែល​នឹង​៥.០០០​ដុល្លារ​អាមេរិក ។ ចំពោះ​ឈុត សេរី​វ៉ាន់​ថង ដែល​បាន​លេខ ២ នោះ បានទទួល​ពាន​មួយ និង ប្រាក់រង្វាន់​១២.០០០.០០០​រៀល ប្រហាក់ប្រហែល​៣.០០០​ដុល្លារ​អាមេរិក។

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​ខ្សែក្រវាត់​Carabao រដូវ​កាល​ទី​៦ ទម្ងន់​៥៧​គីឡូក្រាម ដែល​ប្រកួត​លើសង្វៀន​SEA-TV នេះ មាន​អ្នក​ប្រដាល់​ចូលរួម​ចំនួន​៨​រូប ក្នុងនោះ​ខ្មែរ​៤​រូប និង​ថៃ​៤ រូប ហើយ​បាន​ដំណើរការ​ប្រកួត​អស់​រយៈពេល​ជាង​២​ខែ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០២​មិថុនា ២០១៨ ហើយ​បានមក​បញ្ចប់​នៅ​ថ្ងៃទី​១៨ សីហា ២០១៨។ ​ ចំពោះ​គូ​ដែល​ប្រកួត​អម​គូ​ខ្សែក្រវាត់​នេះ ជាការ​ប្រកួត​លក្ខ​ណះ​អន្តរជាតិ​នោះ មា​ជ សុខ​រ៉ា អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ បាន​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ​Khon Krong Thap ។
​ចំណែក រ៉ែ​ម រាជ អ្នក​ប្រដាល់​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ គេ​បាន​ផ្តួល​យកឈ្នះ​ឆាយ​ម៉េ​ត អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង ក្នុង​ទឹក​ទី​៤ ៕
​ជម្រុះ​ជុំ​ទី​២​ដណ្តើម​ប្រាក់​លាន​ទម្ងន់​៦៥​គ​.​ក្រ ៖ ហុង​ជី​វ៉ុ​ង​ចាញ់ អ៊ុំ វ​ណ្ណេ​ត ខ​ណះ មុត​ខ្លឹម​ខ្មៅ ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជម្រុះ​ដណ្តើម​ប្រាក់​១០​លាន​រៀល របស់​ក្រុមហ៊ុនស្រា​បៀរ​Ganzberg ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម នៅលើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​សប្តាហ៍​ទី​៣ កាលពី​យប់​ថ្ងៃទី​១៨​សីហា​២០១៨​នោះ លទ្ធផល​គឺ ហុង ជី​វ៉ុ​ង អ្នក​ប្រដាល់​ក្លិប​មិត្ត​ប៉ូលីស បាន​ប្រកួត​ចាញ់​អ៊ុំ វ​ណ្ណេ​ត អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ក្នុង​ទឹក​ទី​៣ ហើយ​មួយគូ​ទៀត​មុត ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ បានឈ្នះ​ដោយ​ស្វ័យប្រវត្តិ បន្ទាប់ពី​ដៃគូ​របស់គេ គឺ​ង៉ែ​ត្រ រដ្ឋា អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ មាន​ជម្ងឺ​មិនអាច​ធ្វើការ​ប្រកួត​បាន​នោះ ។

ចំពោះ​ការប្រកួត​ជា​លក្ខ​ណះ​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ថៃ​និង​រុស្សី​វិញ សរ រាជសីហ៍ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង បាន​វាយ​ឈ្នះ អ្នក​ប្រដាល់​រុស្សី Aushev ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ ។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៥ គីឡូក្រាម ។​
​ឯ សុខ សា​វិ​ន អ្នក​ប្រដាល់​ជើង​ខ្លាំង នៃ​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​Phat Srakeo អោយ​សន្លប់​ក្នុង​ទឹក​ទី​៥ ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់​៦០​គ​.​ក្រ ។ Phat Sra keo ត្រូវ​សុខ សា​វិ​ន ដាល់​ចំ​កណ្តាល​មុខ​មួយ​ដៃ​ពេញ​តែម្តង បណ្តាល​ឲ្យ​Phat Srakeo ដួលសន្លប់​លែង​ក្រោក៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu