Ad Code

ព្រះមហាក្សត្រ នឹង​យាង​ជា​ព្រះរាជ​អធិបតីភាព​នៅក្នុង​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ នា​ថ្ងៃទី​០៥ កញ្ញា ខាងមុខ



ភ្នំពេញ ​៖ សេចក្ដីជូនដំណឹង​រប​ស់អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា ដែល​ចេញ​នៅ​រសៀល​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ នេះ បាន​ឲ្យ​ដឹង​ថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​យាង​ជា​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សម័យ​ប្រជុំ​ដំបូង រដ្ឋសភា​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​វេលា​ម៉ោង​០៨​ព្រឹក ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨​ខាងមុខនេះ​។

តាម​លោក ឡេង ប៉េងឡុង បញ្ជាក់​ថា បន្ទាប់ពី​ពិធី​បើក​សម័យប្រជុំ​ដំបូង សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ នឹង​ផ្ដើម​ការងារ​ក្រោម​អធិបតីភាព​សម្ដេច​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា ដើម្បី​សម្រេច​អំពី​សុពលភាព នៃ​អាណត្តិ​របស់​សមាជិក​នី​មួយៗ និង​ការ​អនុម័ត​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា នីតិកាល​ទី​៦ ហើយ​នៅ​ថ្ងៃទី​០៦ ខែកញ្ញា រដ្ឋសភា​នឹង​ធ្វើ​ការបោះឆ្នោត ដើម្បី​ជ្រើសតាំង​ប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មាកា​រ​ជំនាញ​ទាំងអស់​នៃ​រដ្ឋសភា និង​ផ្ដល់​សេចក្ដីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu