Ad Code

ឆក់​កាបូប​លុយ​អ្នកដំណើរ​ម្នាក់ ចំពេល​សមត្ថកិច្ច​មក​ទាន់ ​ចាប់​វាយ​ខ្នោះ​បាន​ភ្លាម



ភ្នំពេញ​ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ចាប់ខ្លួន​បក្ខពួក​ក្រុម​ចោ​រ​ឆក់​ទ្រព្យសម្បត្តិ​គេ​បាន​ម្នាក់​ ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​ កាលពី​រសៀល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​សា​ធា​រណៈ​មួយ​ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ចោរ​ខាងលើ​ឈ្មោះ​ជា វណ្ណដា ហៅ នាង​​វណ្ណដា ភេទប្រុស ​អាយុ​១៨​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ​ផ្ទះ​សង់​ថ្មី ភូមិ​រោងចក្រ​ សង្កាត់​គោក​ឃ្លាង ខណ្ឌសែន​សុខ​។

តាម​ចម្លើយ​សារភាព​របស់​ជ​ន​ល្មើស​ខាង​បាន​អះអាង​ថា នៅក្នុង​ពេល​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​លុយ​គេ​នេះ ខ្លួន​មាន​បក្ខពួក​ចំនួន​២​នាក់​ផ្សេងទៀត ​គឺ​ឈ្មោះ ហែម​សុគន្ធ និង​ឈ្មោះ ត្រេ​ន ដែល​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ក្នុង​ពេល​នេះ​ដែរ ជិះ​ម៉ូតូ២​គ្រឿង ម៉ាក​ស្កូ​ពី និង​ម៉ាក​សង់ (​ហុងដា​ឌ្រី​ម សេ​១២៥)​។

​ជនរងគ្រោះ ក្នុង​ករណី​នេះ​ឈ្មោះ ម៉េង ម៉ា​ឡ​ន ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​ដូរ មាន​ទីលំនៅ​ក្បែរ​កើតហេតុ​ខាងលើ​(​ផ្លូវ​លេខ​១០១១​កែង​ផ្លូវ​លេខ ១៩៧៨)​។

ប៉ូលិស​និយាយ​ថា នៅពេល​កើតហេតុ ខាង​កងកម្លាំង​យាមល្បាត​ក្នុងភូមិ​សាស្ត្រ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ប្រទះឃើញ​ក្រុម​ជនល្មើស​មាន​គ្នា​៣​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង​មក​ឆក់​កាបូប​លុយ​ពី​ស្ត្រី​រងគ្រោះ​ម្នាក់​ខាងលើ​ បណ្តាល​ឲ្យ​ជន​រងគ្រោះ​ដួល​របួស​រលាត់​ក្បាលជង្គង់​និង​ដៃ តែ​យក​កាបូប​លុយ​មិន​បានទេ​ដោយ​គ្រាន់តែ​ដាច់​កាបូប​ជនរងគ្រោះ ហើយ​ជនល្មើស​បាន​ធ្លាក់​ពីលើ​ម៉ូតូ​ឃាត់ខ្លួន​បាន​ភ្លាមៗ ​តែ​ប​ក្ខពួក​របស់​គេ​២​នាក់​ទៀត​គេចខ្លួន​។

អំពើ​ឆក់​ទ្រព្យសម្បត្តិ​អ្នកដំណើរ​តាម​ម៉ូតូ​ត្រូវ​សមត្ថកិច្ច សម្រេច​បង្កើន​ទោសទណ្ឌ​ទៅលើ​អ្នក​ប្រព្រឹត្ត​បទល្មើស​ករណីនេះ ចោទ​ពី​បទ "​មនុស្សឃាត​ដោយ​ចេតនា " ​ដែល​ជា​ទោស ឧក្រិដ្ឋ ស្មើ​នឹង​ទោស​ដែល​បាន​សម្លាប់​មនុស្ស​ដោយ​ចេតនា ព្រោះ​តែ មាន​ជនរងគ្រោះ​ជា​ម្ចាស់ទ្រព្យ​សម្បត្តិ ជាច្រើន​បាន​ស្លាប់​ដោយ​ដួល​បោក​ធ្លាក់​ក្បាល​ពី​ម៉ូតូ ខ្លះ​ស្លាប់​ភ្លាមៗ​និង​ខ្លះទៀត​ស្លាប់​នៅពេល​សម្រាក​នៅ​មន្ទីរពេទ្យ​បាន​មួយរយៈ​ខ្លី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu