ភ្នំពេញ ៖ ប៉ូលិសខណ្ឌសែនសុខបានចាប់ខ្លួនបុរស២នាក់ ក្រោយពីបានឆែកឆេរពួកគេកំពុងធ្វើដំណើរដោយថ្មើរជើងរកឃើញថ្នាំញៀនចំនួន៥កញ្ចប់តូចៗកាលពីម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ពួកគេត្រូវបានសង្ស័យពីបទជួញដូរថ្នាំញៀនល្មើសច្បាប់។
ក្រុមជនសង្ស័យខាងលើ១. ឈ្មោះ ញ៉ាង តុង អាយុ២២ឆ្នាំ គ្មានមុខរបរ ស្នាក់នៅផ្ទះជួលនៅភូមិគោកចំបក់ ខណ្ឌពោធិ៍សែនជ័យ។ ២.ឈ្មោះហ៊ឹម វិចិត្រ អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិវត្តស្លែង សង្កាត់ក្រាំងពង្រ ខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីនគរបាលបានឲ្យដឹងថា កាលពីវេលាម៉ោង២ រំលងអធ្រាត្រឈានចូល ថ្ងៃទី១៨ ខែសីហា នេះ សមត្ថកិច្ចដែលកំពុងយាមល្បាតក្នុងមូលដ្ឋានបានប្រទះពួកគេកំពុងធ្វើដំណើរដោយថ្មើរជើងតាមផ្លូវដួងងៀប គួរឲ្យសង្ស័យក៏សុំឃាត់ឆែកឆេរពួកគេម្នាក់រកឃើញថ្នាំញៀនចំនួន៥កញ្ចប់តូចនៅក្នុងហោប៉ៅខោខាងស្តាំរបស់ឈ្មោះ ញ៉ាង តុង ទើបឃាត់ខ្លួនពួកគេទាំង២នាក់តែម្តង យកមកសាកសួរបន្ថែម។
ប៉ូលិសបានបញ្ជាក់ពួកគេទាំង២នាក់ មានផ្ទុកសារធាតុញៀននៅក្នុងល្បាយទឹកនោម ទាំងអស់គ្នា មានន័យថា ពួកគេជួញដូរផងនិងប្រើប្រាស់ផងដែរ។
ពួកគេកំពុងឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងបរិវេណអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសមត្ថកិច្ចធ្វើការសាកសួរចម្លើយពួកគេថា តើថ្នាំញៀនទាំងនេះទិញពីអ្នកណា នៅកន្លែងណា ? មុនពេលបញ្ជូនទៅតុលាការ៕
Source: Kampuchea Thmey Daily
0 Comments