Ad Code

ជនសង្ស័យ​២​នាក់ ​លួច​ជក់​គ្រឿងញៀន​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្រុក​មង្គល​បូរី​ ធ្វើការ​បង្ក្រាប



បន្ទាយមានជ័យ ៖ កាលពីព្រឹក ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨​នេះ លោក​វរសេនីយ៍ត្រី ងួន ភិរម្យ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​មង្គល​បូរី ​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​១​ក្រុម​ ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​លួច​ជក់​គ្រឿងញៀន​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន២​នាក់ នៅ​ចំណុច​ភូមិ​ភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។



លោក​វរសេនីយ៍ត្រី ងួណ ភិរម្យ បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង​២​នាក់ ​នោះ​១​មានឈ្មោះ សូត្រ ចាន់​យឿ​ត ភេទប្រុស អាយុ២០​ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ​អូរ​ធំ ឃុំ​បន្ទាយ​នាង ស្រុកមង្គល​បូរី ទី២​មាន ឈ្មោះ អួន ចាន់​សុវណ្ណ​ឌី ភេទស្រី អាយុ១៧​ឆ្នាំ មុខរបរគ្មាន រស់នៅ​ភូមិ​អញ្ចាញ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី កម្លាំង​អាវុធហត្ថ​ធ្វើការ​ដកហូត​វត្ថុ​តាង​រួមមាន​ទូរស័ព្ទ​ដៃ​ម៉ាក OPPO ពណ៌​ស ១​គ្រឿង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន។​ ហើយ​បាន​បញ្ជូន​ជនសង្ស័យ រួមជា​មួយ​វត្ថុតាង ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​បន្ត​។



លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើការ​សួរចម្លើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ទាំង​២​នាក់​ ពិតជា​បាន​លួច​ជក់​គ្រឿងញៀន​ពិតប្រាកដ​ ក្រោយពី​ទទួល​បាន​ចម្លើយ​សារភាព និង​ធ្វើតេស្ត​ទឹកនោម​ជនសង្ស័យ​អាច​ត្រូវ​ចោទ​ពី​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់ កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ រួម​ជា​មួយ​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕​

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu