Ad Code

សុន សាន់​ហៅ​អាក្របី​ និង ​បក្ខពួក​៣​នាក់​ទៀត​ ត្រូវ​ចាប់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន​និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់



កណ្តាល​ ៖ ​ជនសង្ស័យ​៤​នាក់​ ត្រូវ​បាន​សម​ត្ថ​កិច្ច​នគរបាល​ក្រុង​តាខ្មៅ​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ និង ​កាន់កាប់​អាវុធ​ខុសច្បាប់​។

ប្រតិបត្តិ​ការ​បង្ក្រាប​នេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តាខ្មៅ​បញ្ជា​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​តាខ្មៅ នៅ​ថ្ងៃ​សុក្រ ៦​កើត​ខែស្រាពរណ៍​ ឆ្នាំច សំរឹទ្ធិស័ក ​ព​.​ស​២៥៦២ ត្រូវ​ថ្ងៃទី​១៧ សីហា​ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦​និង​៣០ (ល្ងាច​) នៅ​ចំណុច​ស្ថិតនៅ ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។

លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​០៤​នាក់ ទី​០១​ឈ្មោះ សុន សាន់ ហៅ​ក្រៅ អា​ក្របី ភេទ​ប្រុស​ អាយុ​១៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ទី​០២​ឈ្មោះ ខឿន ប្រុស ហៅ​ក្រៅ ប្រុស ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាក​.​ស្រុកកំណើត នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ទី០៣​ឈ្មោះ សុន សាន្ត ហៅ​ក្រៅ សាន្ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត នៅ​ភូមិ​លេខ​១ ឃុំស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ទី​០៤​ឈ្មោះ ធី កុសល ហៅ​ក្រៅ​ង៉ោ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត​នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។​ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។

លោក​អធិការ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ សហការ​​ជាមួយ​ប៉ុ​ស្តិ៍​តាខ្មៅ​ដោយមាន​ការ​រាយ​ការ​ណ៍​ពី​មហាជន​ល្អ​ថា​ ក្រុម​ជនសង្ស័យ​កំពុង​លក់​ថ្នាំញៀន​ភ្លាម​នោះ កម្លាំង​សមត្ថកិច្ច​ក៏បាន​ចុះទៅ​ឆែកឆេរ​នៅផ្ទះ​ជនសង្ស័យ​ឈ្មោះ សុន សាន់​ហៅ​ក្របី នៅ​ចំណុច ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។​ រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ចំនួន​១២​កញ្ចប់ (២ កញ្ចប់​ធំ ១០ កញ្ចប់​តូច ហើយនឹង​កាំភ្លើងខ្លី​១​ដើម​)​ហើយក៏​ឃាត់ខ្លួន​បញ្ជូន​មក​អធិការ​ក្រុង​តាខ្មៅ​តែម្តង​។

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ជ​នស​ង្ស័យ​ឈ្មោះ សុន សាន់ បាន​ឆ្លើយ​ថា ថ្នាំញៀន​នេះ​ជា​របស់​ខ្លួន​ដោយ​បាន​ទិញ​ពី ឈ្មោះ​ស្វិត មាន​ទីលំនៅ​ស្ថិតនៅ​ក្នុងភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ចំពោះ​ជន​ស​ង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវបាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu