Ad Code

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រៀម​កោះហៅ​សមាជិក​ក្លិប​ទាំង​១២​នៅ​លី​គ​កម្ពុជា ជាមួយ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ថ្មី



​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) នឹង​កោះហៅ​ក្លិប​ទាំង ១២ ជា​សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ដើម្បី​ចូលរួម​ប្រជុំ​ជាមួយ​លោក Fellx G. Dalmas គ្រូបង្ហាត់​បាល់ទាត់​ក្រុម​ជម្រើសជាតិ តំណាង​អ្នកគ្រប់គ្រង​ក្រុម​ជម្រើសជាតិ Keisuke Honda នៅ​ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨​ខាងមុខនេះ​។

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជូន​លិខិត​ទៅកាន់​ក្លិប​ពាក់ព័ន្ធ​កាល​ពី​ពេល​ថ្មីៗ​បាន​បញ្ជាក់ថា ​កិច្ចប្រជុំ​នេះ​នឹង​ផ្តោត​ទៅ​លើ ៣​ចំណុច រួមមាន ទី​១) គម្រោង​ផែនការ​ថ្មី​នៃ​ការអភិវឌ្ឍន៍​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ទី​២) ការគាំទ្រ​ពី​បណ្តា​ក្លិប​បាល់ទាត់​អាជីព​ក្នុងស្រុក​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ទី​៣) បញ្ហា​ផ្សេងៗ​។



ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រៀម​ប្រកួត​មិត្តភាព​ចំនួន​៤​លើក ដោយ​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី ១០ ខែកញ្ញា ប្រកួត​ជាមួយ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី​ហើយ​នៅ​១២ ខែតុលា ត្រូវ​បន្ត​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត និង​នៅ​ថ្ងៃទី​១៦ ខែតុលា ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​។



ចុងក្រោយ​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា កម្ពុជា ត្រូវ​បន្ត​ប្រកួត​ជាមួយ ក្រុម​បរទេស (​មិនទាន់​ប្រាកដថា​ក្រុម​ណា​)​។



សូម​បញ្ជាក់​ថា ​កីឡាករ Keisuke Honda ចូលកាន់​តួនាទី​នេះ​ ដែល​ទំនេរ​ចាប់តាំងពី​គ្រូ​បង្គោល​ជនជាតិ​ប្រេ​ស៊ី​ល Leonardo Vitorino ចាក​ចេញពី​តំណែង​អំឡុង​ខែតុលា​ឆ្នាំ​២០១៧ និង បាន​កាន់​ការងារ​បណ្ដោះ​អាសន្ន​ដោយ​លោក ប្រាក់ សុវណ្ណារ៉ា នាពេល​កន្លងមក​។ ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​៤​លើក ​នៅ​ចុង​ឆ្នាំនេះ​ មុន​ប្រកួត​ក្នុង​ពានរង្វាន់ AFF Suzuki Cup។ ពានរង្វាន់​នេះ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​អាច​ជា​ប្រ៊ុយណេ ឬ​ទី​ម័​រ​ខាងកើត​។ តាមពូល​នេះ​និង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៨​ ខែ​វិច្ឆិកា ដល់​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu