Ad Code

ចុះ​ដាក់​ម៉ូទ័រ​បូមទឹក​ក្នុង​អណ្ដូង ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់



បាត់ដំបង ​៖​ យុវជន​ម្នា​ក់​ បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម នៅក្នុង​ទឹក​អណ្តូង​ ខណៈ​ដែល​គេ​បានដាក់​ម៉ូ​ទ័​រ​ជ្រមុជ​ទឹក​ចុះទៅ​បាត​អណ្តូង ដើម្បី​បូមទឹក​ដាក់​ពាង ដែល​គេ​សង្ស័យ​ថា ជនរងគ្រោះ​អាច​ចុះទៅ​លើក​ម៉ូ​ទ័​រ​អោយ​ផុតពី​ភក់​បាត​អណ្តូង​ទាំង​មិន​បាន​ដក​ខ្សែ​ចរន្ត​ចេញ​ ទើប​បណ្តាល​អោយ​ឆក់​តែម្តង។

ហេតុការណ៍ ​ដែល​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី ១៩ ខែសីហា​ ឆ្នាំ​២០១៨ វេលា​ម៉ោង ១២ ថ្ងៃត្រង់ នៅ​ចំណុច​អូរ​ផ្តៅទឹក ក្នុងភូមិ​តា​ហែ​ន​១ ឃុំ​រកា​ ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយសារ​តែ​មាន​ករណី​ឆក់​ខ្សែភ្លើង​ស្លាប់ ពេល​ដែល​ជន​រងគ្រោះ​បូមទឹក​ដាក់​ពាង​សម្រាប់​ប្រើប្រាស់។

​បើតាម​ក្រុមគ្រួសារ​បានបញ្ជាក់​ថា នៅ​មុនពេល​កើតហេតុ​គឺ​ជនរងគ្រោះ​ឈ្មោះ យ៉ាន់ មករា​ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ត្រង់​ចំណុចកើតហេតុ​ខាងលើ បាន​យក​ម៉ូ​ទ័​រ​ដែលជា​ប្រភេទ​ម៉ូ​ទ័​រ​ជ្រមុជ​ទឹក ( អាច​ត្រាំ​ក្នុង​ទឹកបាន ) ទៅ​ដាក់​ក្នុង​អណ្តូង​ដែល​គេ​បាន​ជីក​នៅ​បាត​អូរ​ដើម្បី​បូមទឹក​ដាក់​ពាង។​

​នៅពេល​ម៉ូ​ទ័​រ​កំពុងដំណើរការ ដោយមាន​ការភ្ជាប់​ចរន្ត​ទៅហើយនោះ គេ​ក៏បាន​ចុះទៅ​លើក​ម៉ូ​ទ័​រ​អោយ​ផុតពី​បាត​អណ្តូង​ដើម្បី​កុំអោយ​បូម​ដោយ​ភក់​ខ្លាំងពេក ហើយ​ជនរងគ្រោះ​មិនបាន​ដក​ខ្សែភ្លើង​ចេញ​នោះឡើយ ក៏​ស្រាប់តែ​ត្រូវ​ភ្លើង​ឆក់​នៅក្នុង​អណ្តូងនោះ​ស្លាប់​តែម្តង ទើប​មានការ​ឆោឡោ ព្រមទាំង​បាន​ដក​ខ្សែភ្លើង​ចេញ​ដើម្បី​ស្រង់​យក​មនុស្ស​បញ្ជូន​ទៅកាន់​គ្លីនិក​ឯកជន វិសាល​សុខ ប៉ុន្តែ​អ្វីៗ​ត្រូវបាន​ហួសពេល​អស់​ទៅហើយ​ ដោយសារតែ​គ្រូពេទ្យ​ជំនាញ​បាន​ប្រាប់ថា គេ​បាន​ស្លាប់​ទៅហើយ ទើប​ក្រុមគ្រួសារ​ដឹក​សព​ត្រឡប់មកផ្ទះ​វិញ​ដើម្បី​រៀបចំ​ធ្វើបុណ្យ ដោយ​សមត្ថកិច្ច​ជំនាញ​បាន​លើកឡើងថា​នេះ​គឺជា​ការធ្វេសប្រហែស​រប​ស់ជន​រងគ្រោះ ដែល​គេ​គិតថា​វា​មិន​អី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu