ភ្នំពេញ ៖ ស្រាបៀរ លីអូ បានប្រគល់រង្វាន់ជាច្រើនជាចំណងដៃសុភមង្គលជូនដល់គូស្វាមីភរិយាថ្មី ចំនួន 48 គូដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃសុភមង្គល អាពាហ៍ពិពាហ៍របស់ ស្រាបៀរ លីអូ សម្រាប់ការចាប់រង្វាន់លើកទី3 ក្នុងឆ្នាំ2018 នៅក្នុងកម្មវិធី “Leo Surprise” របស់ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដោយប្រព្រឹត្តទៅ កាលពីថ្ងៃទី 18 ខែសីហា ឆ្នាំ 2018 កន្លងទៅនេះ។
គូស្វាមីភរិយាថ្មីចំនួន 3 គូ បានឈ្នះរង្វាន់ធំម៉ូតូ SCOOPY i និង 18 គូបានឈ្នះបន្តោង ខ្សែកមាស 5 ជី ខណៈដែល 27 គូផ្សេងទៀតបានឈ្នះបន្តោងខ្សែកមាស 2 ជី ដែល ពួកគាត់បានមកពីទូទាំងប្រទេស មានរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។
គូស្វាមីភរិយាថ្មីមួយគូ លោក ទី ម៉ាឆុង និង លោកស្រី ជួន ចន្ទ្រា មកពី ស្រុក ប្រាសាទសំបូរ ខេត្ត កំពង់ធំ ដែលជាម្ចាស់រង្វាន់ម៉ូតូ SCOOPY i បានឲ្យដឹងថា “យើងទាំងពីរ នាក់ពិតជារំភើបភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឮគេប្រកាសឈ្មោះរបស់ខ្លួនក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងកាលពីថ្ងៃទី 11 ខែ សីហា កន្លងទៅ។ នេះជាចំណងដៃដ៏អស្ចារ្យ បំផុត សម្រាប់ពួកយើង”។
លោក ព្រាប សុវណ្ណ អ្នកតំណាងផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្រាបៀរ លីអូ បាន ថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថា “ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងមានកម្មវិធីចំណង ដៃសុភមង្គលអាពាហ៍ពិពាហ៍ ដើម្បីជាកិច្ចថ្លែងអំណរគុណដល់ អតិថិជនដ៏មានតម្លៃ របស់យើង ដែលបានជ្រើសរើសស្រាបៀរលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ហើយ យើងក៏សង្ឃឹមថាអតិថិជននៅតែ បន្តគាំទ្រស្រាបៀរ លីអូ ដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការកាន់តែមានភាពសប្បាយរីករាយ”។
នេះជាការចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃ សុភមង្គលអាពាហ៍ពិពាហ៍ឆ្នាំ 2018 នេះ ស្រាបៀរលីអូនៅ តែបន្តផ្តល់សំណាង ដល់គូស្វាមីភរិយា សំរាប់ឆ្នាំ ២០១៩ជាបន្តទៀត។
ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់កម្មវិធីពិធីអាពាហ៍ពិពាហ៍ របស់លោកអ្នក។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ លីអូ សម្រាប់ថ្ងៃពិសេសរបស់លោក អ្នក ដើម្បីទទួលបានចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ដ៏អស្ចារ្យពីស្រាបៀរ លីអូ៕
Source: Kampuchea Thmey Daily
0 Comments