Ad Code

សហរដ្ឋអាមេរិក​ ប្រកាន់​ជំហរ​តឹងរ៉ឹង​ ខណៈ​កិច្ចពិភាក្សា​ជាមួយ​កូរ៉េខាងជើង​ជួប​ឧបសគ្គ



ខណៈ​ដែល​សមយុទ្ធ​យោធា​អាមេរិក​ -​ កូរ៉េខាងត្បូង​ត្រូវបាន​លើក​យកមក​ពិភាក្សា​ជាថ្មី​និង​មានការ​លុបចោល​កិច្ចប្រជុំ​ជាន់ខ្ពស់​មួយ​នៅ​ទីក្រុង​ព្យុង​យ៉ាង​នោះ ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ពង្រឹង​ជំហរ​របស់ខ្លួន​នៅពេល​ខ្លួន​ចរចា​ជាមួយ​កូរ៉េខាងជើង។

ការពិភាក្សា​នានា​បាន​កើតឡើង​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​មួយ​កាលពី​ខែមិថុនា​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​និង​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​លោក​គីម​ជុង​អ៊ុន​ដែល​នៅ​ទីនោះ មេដឹកនាំ​ទាំងពីរ​បាន​ឱបក្រសោប​គ្នា​និង​សន្យាថា​នឹង​ធ្វើការ​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ពេញលេញ​ចេញពី​ឧបទ្វីប​កូរ៉េ។

ប៉ុន្តែ​បើទោះបី​ជាមាន​ការវិវត្ត​ផ្នែក​ការទូត​ក៏ដោយ ទីក្រុង​ព្យុងយ៉ាង​បាន​ចាត់វិធានការ​ជាក់ស្តែង​តិចតួច​ណាស់​ឆ្ពោះទៅរក​គោលដៅ​ដែល​បាន​បញ្ជាក់។

កាលពី​សប្តាហ៍​មុន​លោក​ត្រាំ​បាន​បដិសេធ​ដំណើរ​តាម​ការគ្រោងទុក​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Mike Pompeo ដោយសារតែ​លោក​ទទួលបាន​នូវ​អ្វីដែល​មន្ត្រី​សហរដ្ឋអាមេរិក​ចាត់ទុក​ថា​ជា​លិខិត​គំរាមកំហែង​មួយ​ពី​លោក Kim Yong Chol ដែលជា​អនុប្រធាន​នៃ​គណបក្សកាន់អំណាច​រប​ស់​ប្រទេស​កូរ៉េខាងជើង​។​

ហើយ​កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្ត្រី​ការពារជាតិ​លោក Jim Mattis បាន​និយាយថា មន្ទីរ​បញ្ច​កោណ​មិនមាន​គម្រោង​ផ្អាក​ការធ្វើ​សមយុទ្ធ​យោធា​ណាមួយ​បន្ថែមទៀត​ទេ​នៅលើ​ឧបទ្វីប​កូរ៉េ​។​
​លោក Mattis បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​យើង​បាន​ចាត់វិធានការ​ដើម្បី​ផ្អាក​ការធ្វើ​សមយុទ្ធ​យោធា​ធំៗ​ជាច្រើន​ដែលជា​វិធានការ​ដ៏​ល្អ​ប៉ុន្តែ​ពេលនេះ​យើង​គ្មាន​ផែនការ​ផ្អាក​ទៀត​ទេ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Pompeo បាន​និយាយថា ក្រុង​វ៉ាស៊ីនតោន​នៅតែ​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​ជាមួយ​កូរ៉េខាងជើង​។​

បន្ទាប់ពី​ជំនួប​កំពូល​ជាមួយ​លោក​គីម​, លោក​ត្រាំ​បាន​លុបចោល​លំ​ហាត់​សមយុទ្ធ​រួម Ulchi Freedom Guardian ដ៏​ធំ​មួយ​នៅ​រដូវក្តៅ​នេះ​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​។​
​យ៉ាងណាក្តី លោក Mattis នឹងមិន​និយាយ​ទេ​ថា​តើ​ពេលណា​ទើប​សមយុទ្ធ​នេះ​នឹង​បន្ត​វិញ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu