Ad Code

កំពុង​ជក់​គ្រឿងញៀន ត្រូវ​នគរបាល​ប៉ុស្តិ៍​តាខ្មៅ ក្របួច​ជាប់​



កណ្តាល ៖ ជ​នស​ង្ស័យ​ចំនួន​០៤​នាក់ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រុង​តាខ្មៅ ដឹកនាំ​ផ្ទាល់​ពី​លោក​អនុសេនីយ៍ឯក ភឿង វ៉ាត មេ​ប៉ុស្តិ៍​បាន​ចុះ​ប្រតិបត្តិ​ការ ​បង្ក្រាប​បាន​ភ្លាមៗ ខ​ណៈ​ក្រុម​ជន​ស​ង្ស័យ​ទាំងនោះ​កំពុង​ប្រើប្រាស់ និង​វេច​ខ្ចប់​គ្រឿងញៀន​នៅក្នុង​បន្ទប់​ក្រោមផ្ទះ​។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​ថ្ងៃទី​២៧ សីហា ២០១៨ វេលា​ម៉ោង​១២​និង​៣០​នាទី នៅ​ចំណុច​បន្ទប់​ក្រោមផ្ទះ ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ។



​លោក​អនុសេនីយ៍ឯក ភឿង វ៉ាត មេ​ប៉ុស្តិ៍​តាខ្មៅ​ បាន​ប្រាប់​ភ្នាក់ងារ​ប៉ុស្តិ៍​ព័ត៌មាន​សន្តិភាព​កម្ពុជា​CPC News​ថា ជ​នស​ង្ស័យ​មាន​គ្នា​០៤​នាក់ ទី​០១​ឈ្មោះ​គ្រុយ លី​ហួរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ចុងភៅ ទី​០២​ឈ្មោះ​ហួត សំណាង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​រត់​តុ​តុ ទី​០៣​ឈ្មោះ ហួត សុវណ្ណ ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំងបី​មាន​ទីលំនៅ ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ និង​ទី​០៤ ឈ្មោះ ភាព នៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​សន្តិ​សុ​MPA មាន​ទីលំនៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ។

លោក​មេ​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុនពេល​កើតហេតុ ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា ក្រុម​ជន​ស​ង្ស័យ​កំពុង​ប្រើប្រាស់ និង​វេច​ខ្ចប់​គ្រឿងញៀន កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល សហការ​ជាមួយ​លោក​មេភូមិ ធ្វើ​ការ​ចុះ​ឆែកឆេរ និង​ឃាត់ខ្លួន​ជ​នស​ង្ស័​យ​បាន​០៤​នាក់ ថ្នាំញៀន​០៧​កញ្ចប់ រួម​នឹង​វត្ថុតាង​មួយចំនួនទៀត។

បច្ចុប្បន្ន​ជន​ស​ង្ស័យ និង​វត្ថុ​តាង​បាន​បញ្ជូន​ទៅ​អធិការ​ក្រុង​តាខ្មៅ ដើម្បី​ធ្វើ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu