Ad Code

ឯកសារ​មួយ​ចំនួន​ ត្រូវ​បាន​ចុះហត្ថលេខា​ ក្រោយ​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា



ភ្នំពេញ ​៖ ​នៅ​វេលា​ម៉ោង​១១ និង​៣៥ នាទី​ព្រឹក ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨ នេះ គឺ​ក្រោយពី​ជំនួប​ពិភាក្សា​រវាង​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោកជំទាវ ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច (Shusma Swaraj) រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា ក៏បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ផង​ដែរ។

តាម​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា ឯកសារ​ចំនួន​៣​នោះ រួមមាន ទី​១- កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា និង​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​អភិរក្ស​/​ជួសជុល​ប្រាសាទព្រះវិហារ នៅក្នុង​ស្រុក​ជាំ​ក្សាន ខេត្តព្រះវិហារ ប្រទេស​កម្ពុជា ទី​២- អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួងសុខាភិបាល និង​កិច្ចការ​គ្រួសារ នៃ​សាធារណរដ្ឋ​ឥណ្ឌា និង​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខភាព និង​ឱសថ និង​ទី​៣- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិទ្យាស្ថាន​ការបរទេស នៃ​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu