Ad Code

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ជាមួយនឹង​ថ្នាំញៀន​ខុសច្បាប់​២២​កញ្ចប់



ភ្នំពេញ​ ៖ ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​ចាប់ខ្លួន​ជាមួយនឹង​ថ្នាំញៀន​ខុសច្បាប់​ចំនួន​២២​កញ្ចប់ ​បន្ទាប់ពី​បើក​ការស្រាវជ្រាវ​អស់​មួយ​រយៈ​ហើយ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​តែម្តង កាលពី​វេលា​ម៉ោង​១១​និង​០៥​នាទី​ព្រឹក​ ថ្ងៃទី​១​ ខែសីហា​ ឆ្នាំ​២០១៨​ត្រង់​ចំណុច​សំណង់​មិន​រៀបរយ ក្រុម​០៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សី​កែវ។

នគរបាល​ឲ្យ​ដឹង​ថា ​ជា​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​មាន​ឈ្មោះ ង្វៀង យ៉ាំង​ឌាំ​ង ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​០៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក​(​ជួញដូរ​)​។



ចំពោះ​វត្ថុ​តាង​ដកហូត​មាន ​ក្រាម​ពណ៌ស​ថ្លា​ចំនួន ២២​កញ្ចប់ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​ និង ​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu