Ad Code

សម្ដេច​តេ​ជោ ហ៊ុន សែន សម្រេច​បញ្ឈប់​ឲ្យ​យក​ប្រាក់​តាមផ្លូវ​វាង​ក្រុង​(​លេខ​២១)​ក្រុង​ដូន​កែវ ខេត្តតាកែវ



ភ្នំពេញ ​៖ នា​ល្ងាច​ថ្ងៃទី​១៤ ខែសីហា នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានចេញ​ផ្សាយ​សេចក្តី​ជូនដំណឹង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ របស់​សម្តេច​ជូន​ដល់​ពលរដ្ឋ ខេត្តតាកែវ ពាក់ព័ន្ធ​នឹង​ការសម្រេច​ផ្ដល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផ្លូវ​លេខ​២១ ដែល​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ២ ខាងលិច​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ មកទល់នឹង​ផ្លូវ​លេខ ១២៥ ក ឬ​ហៅថា ផ្លូវ​វាង​ក្រុង​ដូន​កែវ ឆ្លងកាត់​ដោយ​មិន​យកប្រាក់​ជា​រៀងរហូត ចាប់ពី​ម៉ោង ១២:00 អា​ធ្រា​ត​យប់​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ​២០១៨ យប់​នេះ​តទៅ​។

ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ឈប់​មិន​ឲ្យ​យក​ប្រាក់​តាមផ្លូវ​វាង​ក្រុង (​លេខ​២១) ក្រុង​ដូន​កែវ ខេត្តតាកែវ ក្រោយពី​ទទួល​បាន​នូវ​សំណូមពរ​ពី​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ និង​ម្ចាស់​យានយន្ដ​ដឹកទំនិញ​គ្រប់​ប្រភេទ នៅ​ខេត្តតាកែវ​ស្នើសុំ​សម្តេច​កុំ​ឲ្យ​យក​លុយ​ថ្លៃ​ឆ្លងកាត់​ផ្លូវ​លេខ​២១ ដែល​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២ ខាងលិច​មន្ទីរ​សុខាភិបាល​មកទល់នឹង​ផ្លូវ​លេខ​១២៥​ក ឬ​ហៅថា ផ្លូវ​វាង​ក្រុង។ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បានសម្រេច​ផ្ដល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផ្លូវ​ខាងលើ ដោយ​មិន​យក​ប្រាក់​ជា​រៀង​រហូត ចាប់ពី​ម៉ោង ១២និង០០ អធ្រាត្រ​យប់​ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ យប់​នេះ​តទៅ​។



សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​នៅ​រួមសុខ​រួម​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​ស្ថានការណ៍​ទាំងអស់ ​ព្រោះ​សេចក្តី​សុខ​របស់​ពលរដ្ឋ​ គឺជា​សេចក្តីសុខ​របស់​សម្តេច​ផ្ទាល់។ នេះ​គឺជា​កាដូ​ថ្មី​ជូន​បងប្អូន​អ្នក​ខេត្តតាកែវ​ក៏ដូចជា​សម្រាប់​បងប្អូន​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីនេះ។ ចាប់ពី​ម៉ោង ១២និង០០​យប់​នេះ​តទៅ គឺ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​មិន​ត្រូវ​បង់ប្រាក់​ថ្លៃ ឆ្លងកាត់​តាមផ្លូវ​នេះ​ទៀត​ឡើយ (Free)​។ អរគុណ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​លេខ​២០​។ សូម​បងប្អូន​ធ្វើដំណើរ​មាន​សុខ​សុវត្ថិភាព​គ្រប់​ទីកន្លែង​! »។

ផ្លូវ​វាង​ក្រុង ដូន​កែវ​នេះ វិនិយោគ​ដោយ​លោក​ឧកញ៉ា ប៉ោ សួន ដែល​បាន​សាងសង់​ផ្លូវ​នេះ​តាំងពី​ឆ្នាំ​២០០៦ ដោយ​យក​ប្រាក់​ទៅលើ​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​ខេត្តតាកែវ​។ ផ្លូវ​វាង​ក្រុង​ដូន​កែវ ខេត្តតាកែវ នេះ​មាន​ប្រវែង​ជាង​៤ គីឡូម៉ែត្រ ដោយ​ក្រុមហ៊ុន​ទទួលបាន​ការវិនិយោគ​រយៈពេល​៣៥ឆ្នាំ។



គួរ​បញ្ជាក់​ថា កន្លងមក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បញ្ឈប់​ការ​យកលុយ​ឆ្លងកាត់​ផ្លូវ និង​ស្ពាន​សំខាន់ៗ​ជាច្រើន រួមមាន ផ្លូវជាតិ​លេខ ៤ ,​ស្ពាន​ឆ្លងកាត់​ដៃសមុទ្រ​ខេត្តកោះកុង ,​ស្ពាន លី យ៉ុ​ផាត់ ព្រែក​ព្នៅ ,​ផ្លូវ វ៉េង ស្រេង ,​ផ្លូវ ២០០៤ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ ដែល​បាន​ជួយ​កាត់បន្ថយ​នូវ​ចំណាយ​ជាច្រើន​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ដឹកជញ្ជូន​ទំនិញ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu