Ad Code

កម្ពុជា បញ្ជូន​យុវជន​៣​រូប​ និង​គ្រូបង្វឹក​១​រូប​ទៅ​ហ្វឹកហាត់​បាល់ទាត់​នៅ​ប្រទេស​ជប៉ុន​រយៈពេល​៣​សប្ដាហ៍



យ៉ាងហោចណាស់​មាន​កីឡាករ​៣​នាក់​បូក​ទាំង​គ្រូបង្វឹក​ម្នាក់ សមាជិក​មកពី​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ និង​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុមយុវជន​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា នាពេល​កន្លងទៅ​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) ​សម្រេច​បញ្ជូន​ឲ្យទៅ​ហ្វឹកហាត់​បាល់ទាត់​កម្រិត​អាជីព​ក្នុង​រយៈពេល​៣​សប្ដាហ៍​នៅ​ប្រទេស​ជប៉ុន​។

​មន្ត្រី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​លើកឡើងថា​ មូល​ហេតុ​ដែល​ឈានដល់​ការ​បញ្ជូន​កីឡាករ​និង​មន្ត្រី​ទៅ​ហ្វឹកហាត់​រយៈពេល​ខ្លី​មួយ​នៅ​ប្រទេស​ជប៉ុន​លើក​នេះ ​គឺ​ព្រោះតែ​លោក​Yusuke Iki ដែលជា​អតីត​គ្រូបង្វឹក​របស់​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី នៅ​ពេល​នេះ​កំពុង​ធ្វើជា​គ្រូ​បង្គោល​ក្រុម​យុវជន​ក្លិប​VEGALTA SENDAI បានធ្វើការ​ស្នើសុំ​យក​កីឡាករ​ឆ្នើម​៣​នាក់​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​។

ក្លិប​Vegalta Sendai មាន​មូលដ្ឋាន​នៅ​ទីក្រុង​Sendai ក្នុង​ខេត្ត​Miyagi Prefecture ប្រទេស​ជប៉ុន ជា​សមាជិក​លី​គ​កំពូល​ប្រទេស​ជប៉ុន (J1-League)​។ កីឡាករ​ដែល​ស​.​ប​.​ក សម្រេច​បញ្ជូន​ទៅនេះ​មាន​កីឡាករ សៀង ច​ន្ធា ជា​ខ្សែប្រយុទ្ធ​, ទៀត គឹម​ហេង ជា​ខ្សែបម្រើ អ្នកចាំទី ហ៊ុល គឹម​ហ៊ុយ​។ ចំណែក​គ្រូបង្វឹក​គឺ​លោក ឡុង រិ​ទ្ធា​។ ការ​បញ្ជូន​កីឡាករ​ទាំង​៣​នាក់​នេះ​ក៏​ស្រប​ពេលដែល​កីឡាករ ទៀត គឹម​ហេង និង សៀង ច​ន្ធា សុទ្ធតែ​ត្រូវ​ចាក​ចេញពី​សាលា​បាល់ទាត់​ជាតិ​ក្នុងពេល​ឆាប់ៗ​ក្រោយពេល​ពួកគេ​ប្រឡង​បាក់​ឌុប​រួចរាល់​។ កីឡាករ​ទាំង​២​នឹង​ស្វែងរក​ក្លិប​បន្ត​អាជីព​របស់ខ្លួន ខណៈ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន គឺ​ហ្វឹកហាត់​ពី​បច្ចេកទេស​និង​លក្ខណៈសម្បត្តិ​ដើម្បី​ធ្វើខ្លួន​ជា​កីឡាករ​បាល់ទាត់​អាជីព​មួយរូប​។

លោក Yusuke Iki ជា​ជនជាតិ​ជប៉ុន​១​រូប​ធ្លាប់​ចាត់ទុក​ប្រទេស​កម្ពុជា ជា​ប្រទេស​ទី​២​របស់ខ្លួន​បាន​ប្រាប់​កម្ពុ​ជាថ្មី តាមរយៈ​សារ​អេ​ឡិ​ក​ត្រូ​និក​ថា​៖«​ពិតមែន​ហើយ ពួកគេ​នឹងចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុមយុវជន​រប​ស់​ក្រុម​Vegalta Sendai​របស់​យើង​ចំនួន​៣​សប្ដាហ៍​។ ខ្ញុំ​តែងតែ​គិតពី​ដំណោះស្រាយ​មួយ​សម្រាប់ជួយ​ដល់​បាល់ទាត់​នៅ​កម្ពុជា ហើយ​ខ្ញុំ​ស​ង្ឃឹ​ម​ថា ​នេះ​គឺជា​បទពិសោធន៍​ល្អ​មួយ​សម្រាប់​ពួកគេ​ទាំង​៣»៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu