Ad Code

លោក Trump ដាក់​អតីត​នាយក CIA លោក Brennan ចូលក្នុង​បញ្ជីខ្មៅ



កាលពី​ថ្ងៃ​ពុធ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ដកហូត​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​របស់​អតីត​នាយក​ទីភ្នាក់ងារ​ចារកម្ម​កណ្តាល​លោក John Brennan ហើយ​បាន​ព្រមាន​អ្នក​រិះគន់​សំខាន់ៗ​ជាច្រើន​ទៀតថា ពួកគេ​ក៏មាន​ហានិភ័យ​ក្នុងការ​ចុះបញ្ជី​ខ្មៅ​ផងដែរ​។​

នៅក្នុង​បទបញ្ជា​ដែល​មិនធម្មតា​មួយ​, លោក Trump បាន​អះអាងថា លោក Brennan បានក្លាយ​ទៅជា “​មនុស្ស​ខុស​ប្រក្រតី​”​។​

លោក Brennan គឺជា​អ្នក​រិះគន់​លោក Trump ជា​ញឹកញាប់​។ ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុនពេល​លោក Trump ចេញ​បទបញ្ជា​, អតីត​ប្រធាន CIA រូបនេះ​បាន​ចោទប្រកាន់​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ថា​បាន​បរាជ័យ​ក្នុងការ​រស់នៅ​តាម​ស្តង់ដា​អប្បបរមា​នៃ​ច្បាប់​។​

ហើយ​បន្ទាប់ពី​ការសម្រេចចិត្ត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់លោក Trump ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​នៅឯ​សេត​វិមាន​, លោក Brennan បាន​វាយបក​ទៅវិញ​យ៉ាង​ឆាប់រហ័ស​ដោយ​ចោទប្រកាន់​គាត់​ថា​ព្យាយាម​រារាំង​សេរីភាព​នៃ​ការបញ្ចេញមតិ​នៅក្នុង​សកម្មភាព “​ដែលមាន​ហេតុផល​នយោបាយ​” ដែល​លោក​និយាយថា “​គួរ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ដល់​ជនជាតិ​អាមេរិក​ទាំងអស់​”​។​

នៅក្នុង​សេចក្តី​ថ្លែង​របស់គាត់ លោក Trump បានស្នើ​ឲ្យ​អតីត​ប្រធាន​ចារកម្ម​រូបនេះ​លុបចោល​ការចោទប្រកាន់​មិនមាន​ហេតុផល​និង​មិន​ច្បាស់លាស់​ទាំងអស់​អំពីរ​ដ្ឋ​បាល​របស់លោក​។​

ឥឡូវនេះ លោក Brennan អាច​បាត់បង់​សិទ្ធិ​ទទួលបាន​ព័ត៌មាន​សម្ងាត់​ដែល​នេះ​ជាការ​គួរសម​ជាទូទៅ​ដែល​ត្រូវ​បានផ្តល់​ឲ្យ​អតីតមន្ត្រី​ជាន់ខ្ពស់​។​

សេត​វិមាន​ត្រូវបាន​ញាំញី​ដោយ​រឿងអាស្រូវ​មួយ​ពាក់ព័ន្ធ​នឹង​សៀវភៅ​រៀបរាប់​លម្អិត​របស់​អតីត​ជំនួយការ​ម្នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះហើយ​តែងតែ​ព្យាយាម​បន្ធូរបន្ថយ​វិបត្តិ​។​

សេត​វិមាន​បាន​និយាយថា មន្ត្រី​ចំនួន​៨​នាក់​ផ្សេងទៀត​ក៏​អាច​បាត់បង់​សិទ្ធិ​របស់ខ្លួន​ផងដែរ​រួមទាំង​អតីត​ប្រធាន​ស៊ើបអង្កេត​ជាតិ​លោក James Clapper, អតីត​អ្នកដឹកនាំ CIA និង​ជា​អគ្គមេបញ្ជាការ​ផ្កាយ​បួន​លោក Michael Hayden ព្រមទាំង​លោក James Comey ដែលជា​អតីត​ប្រធាន FBI ផងដែរ​។​

បុគ្គល​ទាំងនេះ​ត្រូវបាន​ចោទប្រកាន់​ដោយ​គ្មាន​ព័ត៌មាន​លម្អិត​អំពី​រឿង​នយោបាយ​និង​ការរក​ប្រាក់​ពី​សេវាសាធារណៈ​និង​ទទួលបាន​ព័ត៌មាន​សម្ងាត់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu