ភ្នំពេញ ៖ សិស្សប៊ែលធីថ្នាក់ទី១២ ដែលរក្សាបាន ជើងឯកលេខ១ និងលេខ២ ជាប់ៗគ្នារយៈពេល ៣ឆ្នាំចុងក្រោយនេះ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស៖
១-ឆ្នាំ២០១៧នេះ សិស្សឈ្មោះ ស គីមស៊ា ភេទប្រុស បានប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស រួមនឹងសិស្សប៊ែលធី ចំនួន ២៥នាក់ ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ១០១,៤១៣នាក់)។
២-ឆ្នាំ២០១៦ សិស្សឈ្មោះ កាំង ស៊ីញលី ភេទប្រុស បានប្រឡងជាប់និទ្ទេស A លេខ១ ទូទាំងប្រទេស រួមនឹងសិស្សប៊ែលធី ចំនួន ១៩នាក់ ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ៨៩,៦៦១នាក់)។
៣-ឆ្នាំ២០១៥ សិស្សឈ្មោះ សេង ហ្គិចលី ភេទស្រី បានប្រឡងជាប់និទ្ទេស A លេខ២ ទូទាំងប្រទេស រួមនឹងសិស្សប៊ែលធី ចំនួន ០៥នាក់ ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ៩៣,៤៥៦នាក់)។
គួររំលឹក ឆ្នាំសិក្សា ២០១៤-២០១៥ សិស្សប៊ែលធីបានលេខ២ ទូទាំងប្រទេស សិស្សឈ្មោះ សេង ហ្គេចលី និងបានសិស្សនិទ្ទេស A ចំនួន ៦នាក់។
ឆ្នាំសិក្សា ២០១៥-២០១៦ សិស្សប៊ែលធីបានលេខ១ ទូទាំងប្រទេស សិស្សឈ្មោះ កាំង ស៊ីញលី និងបានសិស្សនិទ្ទេស A ចំនួន ២០នាក់។
ឆ្នាំសិក្សា ២០១៦-២០១៧ ទទួលបានលេខ១ ទូទាំងប្រទេស សិស្សឈ្មោះ ស គីមស៊ា និងបានសិស្សនិទ្ទេស A ចំនួន ២៦នាក់៕
Source: Kampuchea Thmey Daily
0 Comments