Ad Code

សម្តេច​ប្រធានរដ្ឋសភា​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា



ភ្នំពេញ ​៖​ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា វេលា​ម៉ោង ៩:០០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា នេះ​ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ​និង​សម្រេច​លើ​របៀបវារៈ​ចំនួន​បី​។

របៀបវារៈ​ចំនួន​បី​នោះ​រួមមាន គឺ​ការពិនិត្យ​សំណើ ​សុំ​ផ្លាស់ប្តូរ​តំណាងរាស្ត្រ​គណបក្ស ប្រជាជនកម្ពុជា​ចំនួន ៣៨​រូប​។ ទី​២-​ពិនិត្យ​សមាសភាព​លេខាធិការ​សម័យប្រជុំ​រដ្ឋសភា និង​ទី​៣-​ការពិនិត្យ​សេចក្តីព្រាង​របៀបវារៈ​ទី​៤ និង​កាលបរិច្ឆេទ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu