គណៈកម្មាធិការសុខភាពរបស់ប្រទេសចិនបានលុបបំបាត់ការិយាល័យចំនួនបីដែលពីមុនត្រូវបានរៀបចំសម្រាប់ផែនការគ្រួសារដែលនេះជាសញ្ញាចុងក្រោយបំផុតថារដ្ឋាភិបាលក្រុងប៉េកាំងអាចបន្ថយការរឹតបន្តឹងលើការសម្រាលកូនដើម្បីប្រយុទ្ធប្រឆាំងនឹងប្រជាជនវ័យចំណាស់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហើបឲ្យដឹងនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះថា ចិនដែលជាប្រទេសមានប្រជាជនច្រើនបំផុតលើពិភពលោកអាចនឹងកំពុងបញ្ចប់គោលនយោបាយរយៈពេលរាប់ទសវត្សរបស់ខ្លួនក្នុងការកំណត់ចំនួនកូនដែលគូស្វាមីភរិយាអាចមាន។
យោងតាមសេចក្តីប្រកាសមួយពីគណៈកម្មាធិការនេះបានឲ្យដឹងថា ការិយាល័យចំនួនបីដែលទទួលខុសត្រូវចំពោះការអនុវត្តគោលនយោបាយផែនការគ្រួសារត្រូវបានដកចេញពីរចនាសម្ព័ន្ធថ្មីនៃគណៈកម្មធិការសុខភាពជាតិរបស់ប្រទេសចិន។
ផ្ទុយទៅវិញការិយាល័យថ្មីមួយសម្រាប់ “ការឃ្លាំមើលប្រជាជននិងការអភិវឌ្ឍន៍គ្រួសារ” នឹងទទួលខុសត្រូវចំពោះការធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយកំណើតនិងដើម្បីរៀបចំការអនុវត្តន៍ហើយដើម្បីបង្កើតនិងលើកកម្ពស់ប្រព័ន្ធជំនួយគ្រួសារដ៏អស្ចារ្យសម្រាប់ផែនការគ្រួសារ។
វាបាននិយាយថា គណៈកម្មធិការនេះនៅតែទទួលខុសត្រូវចំពោះការគ្រប់គ្រងផែនការគ្រួសារនិងការសម្របសម្រួលការងារនិងសម្រាប់ការកែលម្អនៃគោលនយោបាយផែនការគ្រួសារ។
ប្រទេសចិនបានបន្ធូរបន្ថយគោលនយោបាយផែនការគ្រួសាររបស់ខ្លួនដោយសារតែភាពក្រីក្ររបស់ប្រជាជន អត្រាកំណើតយឺតយ៉ាវហើយកម្លាំងពលកម្មរបស់ខ្លួនបានធ្លាក់ចុះ។
នៅឆ្នាំ២០១៦ រដ្ឋាភិបាលបានអនុញ្ញាតឲ្យគូស្វាមីភរិយានៅតំបន់ជាយក្រុងមានកូនពីរនាក់ជំនួសឲ្យគោលនយោបាយកូនមួយដ៏ចម្រូងចម្រាសដែលត្រូវបានអនុវត្តតាំងពីឆ្នាំ១៩៧៩មក។
ខណៈពេលដែលកំណើនប្រជាជនរបស់ចិនបានធ្លាក់ចុះយ៉ាងខ្លាំងក្រោមមធ្យមភាគពិភពលោកដោយសារតែគោលនយោបាយកូនមួយនោះ, អ្នកបង្កើតគោលនយោបាយចិនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្លាក់ចុះអត្រាកំណើតនិងកំណើនយ៉ាងខ្លាំងនៃប្រជាជនដែលមានវ័យចំណាស់។
គិតត្រឹមឆ្នាំ២០១៧ មនុស្សដែលមានអាយុលើសពី៦០ឆ្នាំគឺមានប្រហែល១៦,២ភាគរយនៃប្រជាជនចិនបើប្រៀបធៀបទៅនឹង៧,៤ភាគរយនៅឆ្នាំ១៩៥០។ នេះបើយោងតាមនាយកដ្ឋានប្រជាជនរបស់អង្គការសហប្រជាជាតិ៕ REUTERS
[caption id="attachment_974352" align="alignnone" width="700"]
Source: Kampuchea Thmey Daily
0 Comments