ភ្នំពេញ ៖ មេធាវីការពារក្តីឲ្យលោកកឹម សុខា លោកស្រី ម៉េង សុធារី បានអះអាងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវបានឃុំខ្លួនក្នុងផ្ទះ និងកំណត់ព្រំដីអោយដើរដោយចៅក្រមស៊ើបសួរ។
លោកស្រីមេធាវីបានឲ្យដឹងតាមបណ្តាមសង្គមបញ្ជាក់ថា លោកកឹម សុខា ត្រូវបានដោះលែងពីការឃុំខ្លួននៅត្រពាំងផ្លុង ដោយអនុញ្ញាតឲ្យមករស់នៅក្នុងលំនៅដ្ឋានរបស់គាត់វិញ ប៉ុន្តែត្រូវស្ថិតនៅក្រោមលក្ខខណ្ឌដែលកំណត់ដោយចៅក្រមដូចជា មិនអនុញ្ញាតឲ្យចេញពីព្រំប្រទល់ដែនដីដែលកំណត់ដោយចៅក្រមស៊ើបសួរ គឺគាត់អាចដើរបានតែនៅជិតៗផ្ទះគាត់ប៉ុណ្ណោះ ក្នុងករណីគាត់ចង់ទៅឆ្ងាយជាងនេះដោយសារហេតុផលសុខភាពត្រូវសុំការអនុញ្ញាតពីចៅក្រម។ មិនឲ្យជួបអតីតថ្នាក់ដឹកនាំCNRP ជាដើម។
លោកស្រីមេធាវីបានឲ្យដឹងទៀតថា ក្រៅពីមិនអនុញ្ញាតជួបសកម្មជន និងថ្នាក់ដឹកនាំ តុលាការមិនឲ្យជួបជនបរទេស ជាពិសេសជនបរទេសដែលអាចមានការពាក់ព័ន្ធក្នុងសំណុំរឿងនឹង។ មិនឲ្យធ្វើសកម្មភាពជួបជុំក្នុងគោលដៅនយោបាយ...។
យ៉ាងណាក្តីលោកស្រីមេធាវីបានអះអាងថា ការឃុំខ្លួននៅផ្ទះរបស់លោក កឹម សុខា គឺគ្រាន់បើជាងឃុំនៅក្នុងពន្ធនាគារបន្តិចដែរ៕
Source: Kampuchea Thmey Daily
0 Comments