Ad Code

គ្រូបង្វឹក​សាលា​បាល់ទាត់​រាជធានី​ភ្នំពេញ និង​ជា​អតីត​ជម្រើសជាតិ​កម្ពុជា សាន ណា​រិ​ទ្ធ មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ



លោក សាន ណា​រិ​ទ្ធ មានឈ្មោះ​ក្រៅ​ថា Owen​វ័យ​៣១​ឆ្នាំ ដែល​កំពុង​ធ្វើជា​គ្រូបង្ហាត់​សាលា​បាល់ទាត់​រាជធានី​ភ្នំពេញ និង​ជា​អតីត​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា កំពុង​តែមាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ហើយ​ពេលនេះ​កំពុងតែ​សម្រាក​ព្យាបាល​នៅក្នុង​ផ្ទះ​របស់ខ្លួន​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី ជិន ជុំ ដែល​ធ្លាប់​ជា​អតីត​មិត្ត​រួម​ក្រុម​ទាំង​ក្នុង​ក្លិប​អាជីព និង​ក្រុម​ជម្រើសជាតិ នាពេល​កន្លងទៅ​។



កីឡាករ ជិន ជុំ បាន​និយាយ​ថា Owen ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដែរ​ប៉ុន្តែ​ដោយសារ​ការ​ចំណាយ​ច្រើន​ក្នុង​មួយថ្ងៃ​អស់ ៣០០​ដល់​៤០០០​ដុល្លារ​ក៏​យក​ត្រឡប់​មក​ផ្ទះ​វិញ​។ ពេល​យក​ទៅ​មន្ទីរពេទ្យ​គេ​ប្រាប់ថា​គាត់​មាន​ជំងឺ​ស៊ី​សួត​អស់​មួយ​ចំហៀង​ហើយ​គ្រួសារ​គ្មាន​លទ្ធភាព​នឹង​ចំណាយ​នោះទេ​។ ប្រភពព័ត៌មាន​បា​នប​ន្ត​ថា​៖«​គេ​លាក់​រឿង​ជំងឺ​របស់គេ រហូតដល់​ធ្ងន់ធ្ងរ​បែបនេះ​។ ចំណែក​គ្រួសារ​គេ ខ្វះខាត​ណាស់ ហើយ​ឥឡូវ​គេ​នៅផ្ទះ​ព្រោះ​អត់​មាន​លុយ​មើលជំងឺ​ខ្លួន ដោយសារ​ចំណាយ​ច្រើនពេក​»​។

​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ឆ្នាំ​២០១៧ បាន​ដាក់​គោលដៅ​បង្កើត​សាលា​បាល់ទាត់​ឲ្យ​បាន​២៥​រាជធានី​-​ខេត្ត ដើម្បី​ស្វែងរក​កីឡាករ​ដែលមាន​ទេពកោសល្យ ត្រៀម​រៀបចំ​ទទួល​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ សាលា​នៅតាម​បណ្តា​ខេត្ត​នេះ​មាន​កម្មវិធី​ហ្វឹកហាត់​ដូច​សាលា​បាល់ទាត់​ជាតិ​បាទី ដែរ​តែ​ខុស​ត្រង់​រឿង​ស្នាក់នៅ និង​ហូបចុក តែប៉ុណ្ណោះ​។ ក្រោយពេល​សម្រាក​ពី​បាល់ទាត់ សាន ណា​រិ​ទ្ធិ ក៏​ទទួល​ការងារ​ជា​គ្រូបង្វឹក​ប្រចាំ​សាលា​បាល់ទាត់​តំណាងឱ្យ​រាជធានី​ភ្នំពេញ តែម្តង​។

លោក សាន ណា​រិ​ទ្ធិ ដែល​គេ​ដឹងថា​ជា​អតីត​កីឡាករ​ឆ្នើម​ក្នុង​ក្រុម​ជម្រើសជាតិ​កាលពី​ជាង​១០​ឆ្នាំ ហើយ​លោក​ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប​ខេមរា​កីឡា ព្រះខ័ន​រាជ​ស្វាយរៀង ភ្នំពេញ​ក្រោ​ន ណាហ្គា​វើ​ល Albirex Niigata PP អាស៊ី​អឺរ៉ុប និង​វេ​ស្ទើ​ន​ភ្នំពេញ ជាដើម​។ បុរស​វ័យ​៣១​ឆ្នាំ​រូបនេះ​ធ្លាប់​លើក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១១ និង​ជើងឯក​រង​ពានរង្វាន់ AFC President's Cup 2011 ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន និង​នៅ​ឆ្នាំ​២០១៣ ឈ្នះ​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​ណាហ្គា​វើលផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu