Ad Code

ផឹកស្រា​ស្រវឹង វង្វេងផ្លូវ​ដើរ​ដួល ដេកស្លាប់​នៅ​គុម្ព​ចេក



កំពង់ចាម ​​៖ ​បុរស​ម្នាក់​ ត្រូវ​ប្រជាពលរដ្ឋ ប្រទះឃើញ​ដេក​សន្លប់​នៅក្នុង​ចំការចេក​ដោយ​មិនដឹង​មូលហេតុ ហើយ​ក៏បាន​ដាច់ខ្យល់​ស្លាប់ បង្ក​​អោយ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃទី 06 ​ខែកញ្ញា ​ឆ្នាំ​2018​ម៉ោង​14​និង​40​នាទី​នៅ​ចំណុច ចំការ ចេក ភូមិ អណ្តូង​តា​ឡឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

ប៉ូលិស​បានអោយដឹងថា​ ក្រោយពី​ទទួល​ព័ត៌មាន នេះ​ភ្លាម​កំលាំង អធិការដ្ឋាន​នគរបាល​ស្រុក ព្រៃឈរ ផ្នែក​ជំនាញ​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​ចុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ​ជា ចំការ​របស់ ឈ្មោះ​យិន អូន ភេទ ប្រុស អាយុ​56​ឆ្នាំ នៅ​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន​ស្រុក​ព្រៃឈរ ហើយ​បាន​បង្កើត​គណៈកម្មការ​ចំរុះ​ធ្វើការ​ត្រួតពិនិត្យ​លើ សព ជនរងគ្រោះ​ឃើញ ថា​សព​នេះ​មានឈ្មោះ យាន ណារិន ភេទ​ប្រុស អាយុ 29​ឆ្នាំ នៅ​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុកចំកា​លើ ខេត្តកំពង់ចាម​។​

ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​របស់​ជនរងគ្រោះ បានអោយដឹង​ថា​ កាលពី​ថ្ងៃទី​5​ កញ្ញា​ ឆ្នាំ​2018 ​វេលា​ម៉ោង​17​និង​24​នាទី ជនរងគ្រោះ​បាន​ផឹក ស្រា​បៀរ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ឯ​ក្បាល​ទឹកឆា​ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ក្រូច ស្រុក​ព្រៃឈរ ហើយ ស្រវឹង​វង្វេង ដើរមក​តែម្នាក់ឯង រួ​​ចមក​ដួល​ចូល​គុម្ព​ចេក​កន្លែង​កើតហេតុ ខាងលើ​មិនទាន់​ស្លាប់​ទេ ក្រោយមក ​ទើប​ប្រជាពលរដ្ឋ​ឃើញ​ក៏​ជួយ សង្គ្រោះ តែ​ជួយ​មិនបាន ឈ្មោះ​យាន ណារិន ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង។

ប៉ូលិស​បាន​បញ្ជាក់ថា ​ឆ្លងតាម​ការស៊ើបអង្កេត​ស្រាវជ្រាវ​នៅ​កន្លែងកើតហេតុ​ និង​មាន​សាក្សី​.​ព្រមទាំង​ពិនិត្យ​ជាក់​លើ​សាកសព លោកគ្រូ​ពេទ្យ​និង​ជំនាញ​សន្និដ្ឋានបានថា​ ÷ ​ការ​ស្លាប់​របស់​ឈ្មោះ យាន​ណា រិ​ន​ មិនមាន​ការ​ពាក់​ព័ន្ធ​ទៅ​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ ​គឺ​ឈ្មោះ​យាន​ណា​រិ ពិត​ស្លាប់​ដោយសារ​គាំង​ដូង​ប្រាកដ​មែន។

ក្រោយពី​ពិនិត្យ​រួច​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu