Ad Code

ថ្លើមធំ​ប៉ុន​មេឃ​បុរស​ជនជាតិ​ឡាវ​ម្នាក់​និង​ខ្មែរ​ម្នាក់​ដឹក​គ្រឿងញៀន​២​គីឡូ​ចូល​ដី​ខ្មែរ



ភ្នំពេញ ៖ បុរស​ជនជាតិ​ឡាវ​ម្នាក់​និង​ខ្មែរ​ម្នាក់ ត្រូវ​បាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ឆ្មក់​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​២០ កញ្ញា នៅ​ចំណុច​លើផ្លូវ​លេខ​៧០ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ខណៈ​ពួកគេ​បាន និង កំពុង​ដឹកជញ្ជូន​ថ្នាំញៀន​ជាង​២​គីឡូក្រាម ឆ្លងកាត់​ពីរ​បណ្តាល​ខេត្ត ចូលមក​ជួញដូរ​នៅក្នុង​រាជធានី​ភ្នំពេញ។



ជនសង្ស័យ​ម្នាក់​ឈ្មោះ ឡោ សុគន្ធា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​សំអាង ឃុំសំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង និង ម្នាក់ទៀត​ឈ្មោះ ស៊ីង​ធី​ន អ៊ូ​ថង ភេទប្រុស​ អាយុ​២៨​ឆ្នាំ ជនជាតិ​ឡាវ មាន​ទីលំនៅ ទីក្រុង​វៀង​ច័ន្ទ ប្រទេសឡាវ។

សេចក្តី​រាយ​ការណ៍​ឲ្យ​ដឹង​ទៀត​ថា ការ​ឆក់​ចាប់​ក្រុម​ជួញដូរ​គ្រឿងញៀន​មកពី​ប្រទេស​ឡាវ​នេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ឯក យិន បញ្ញា​រិ​ទ្ធ នាយការិយាល័យ​ទី​៩ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន។

ជាមួយ​នឹង ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ខាងលើ​នេះ សម​ត្ថ​កិច្ច​ដកហូត​ថ្នាំញៀន​ប្រមាណ​ជាង​២​គីឡូក្រាម និង ទូរស័ព្ទ​ចំនួន​២​គ្រឿង។ ជនសង្ស័យ​ត្រូវ​បាន​សម​ត្ថ​កិច្ច​កំពុង​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu