Ad Code

ក្រសួង​រៀបចំ​ដែនដី​ រៀបចំ​សិក្ខាសាលា ដើម្បី​ផ្សព្វផ្សាយ​ប្រកាស​ស្តីពី​ការ​អភិវឌ្ឍ​ដី និង​ការ​ពុះ​ដីលក់



ភ្នំពេញ​ ៖ នៅវេលា​ម៉ោង​៨ និង​៣០ នាទី​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បានរៀបចំ​សិក្ខាសាលា​មួយ ដើម្បី​ផ្សព្វផ្សាយ​ប្រកាស​ស្តីពី​ការអភិវឌ្ឍ​ដី ដែល​សិក្ខាសាលា​នេះ​រៀបចំឡើង​ក្រោម​អធិបតីភាព​លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ហើយ​សិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការរៀបចំ​ដី​ឲ្យ​បាន​ត្រឹមត្រូវ និង​ចំ​ទិសដៅ ដើម្បី​ធានា​ការអភិវឌ្ឍន៍​ដែនដី និង​នគរូបនីយកម្ម​ប្រកបដោយ​ចិ​រ​ភាព​តុល្យភាព និង​ប្រសិទ្ធភាព​, គ្រប់គ្រង​ការ​អភិវឌ្ឍ​ដី​បំបែក​ក្បាលដី ឬ​ការ​បង្រួម​ក្បាលដី ទៅជា​ដីឡូត៍​សម្រាប់​លក់ និង​សាងសង់​លំនៅឋាន​ឧស្សាហកម្ម​អគារ​ឧស្សាហកម្ម​ពាណិជ្ជកម្ម និង​ទេសចរណ៍​, លើកកម្ពស់​ការអភិវឌ្ឍ​បៃតង​ដើម្បី​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ទប់ស្កាត់​គ្រោះមហន្តរាយធម្មជាតិ​ជាយថាហេតុ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu