Ad Code

ចោរ​ ចូល​លួច​លុយ​អស់​៤​លាន​រៀល​ គេច​ខ្លួន​បាត់​ មិន​រំខាន​ដល់​សមត្ថកិច្ច



រតនគិរី ​៖​ ប្រជាពលរដ្ឋ​ ក្នុង​ភូមិ​តា​ស៊ុយ ​ត្រូវ​បាន​ចោរ​ចូល​លួច​យក​ទ្រព្យសម្បត្តិ​​​ជា​បន្តបន្ទាប់​​​ដូចជា​: មាន់ ទា អាគុយ​ និង​ទូរស័ព្ទ​ដៃ​។​ល។

ជាក់ស្តែង​នៅ​យប់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ផ្ទះ​មួយ​កន្លែង​ ត្រូវ​បាន​ចោរ​ចូល​លួច​យក​លុយ​អស់​ចំនួន​៤​ លាន​រៀល (​មួយ​ពាន់​ដុល្លា​) ដែល​ម្ចាស់ផ្ទះ​បាន​ទុក​នៅក្នុង​កាបូបយួរ​មួយ ហើយ​បាន​ដាក់​នៅ​រនាប​ផ្ទះ​ចោល។

ម្ចាស់ផ្ទះ​ឈ្មោះ​អុន វុ​ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ​ និង​ប្រពន្ធ​ឈ្មោះ ម៉ែ ច​ន្ធា អាយុ​២៧​ឆ្នាំ មានមុខ​របរ​លក់​អីវ៉ាន់​ចាប់ហួយ​ បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូបគាត់​បាន​ទុក​លុយ​នៅ​រនាប​ផ្ទះ​ក្បែរ​ជញ្ជាំង​នោះ ហើយ​បាន​នាំ​ប្ដី​ប្រពន្ធ​ទៅ​ដេក​នៅ​លើ​គ្រែ​ក្នុងផ្ទះ​ទល់​ភ្លឺ ព្រឹក​ឡើង​នៅ​ម៉ោង​៦ ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង​នាំគ្នា​ដើររក​កាបូប​លុយ។

លោក​បន្ត​ថា ក្រោយពី ​បាន​បាត់​លុយ​មក​ នាំ​ប្រពន្ធ​ដើរ​រក​ក៏​ប្រទះឃើញ​ដានជើង​ជាប់​នឹង​ដីខ្សាច់​មួយ ហើយ​មាន​តុ​ និង​កៅអី មាន​ខ្វែវ​មួយ​នៅ​ខាងក្រោយ​ផ្ទះ ដែល​ចោរ​បាន​ធ្វើ​សកម្មភាព​ឡើង​យក​លុយ​នៅ​តាម​បង្អួច​ផ្ទះ​នោះ គាត់​មិន​ដឹង​ថា​ចោរ​ចូល​លួច​យក​លុយ​នោះ​នៅ​ម៉ោង​ប៉ុន្មាន​នោះ​ទេ ទើប​ព្រឹក​ឡើង​មានការ​ឆោឡោ គាត់​សង្ស័យ​ថា​ ដានជើង​នេះ​មានតែ​ចោរ​ទេ កន្លងមក​គេ​បាន​បាត់​មាន់​ទា ក៏​បានឃើញ​ដានជើង​នេះ​ដែរ លុយ​នេះ​គាត់​បាន​លក់​ជ្រូក​បាន​ថ្មីៗ​នេះ។

លោក សួន សាវុធ នាយ​ប៉ុស្តិ៍​កាចា​ញ​បាន​ឲ្យ​ដឹង​ថា ចោរ​ ដែល​បាន​ធ្វើ​សកម្មភាព​កន្លង​មក​នេះ លោក​បាន​ដៅ​ជា​មុខសញ្ញា​បាន​ខ្លះ​ហើយ ប៉ុន្តែ​សូម​ឲ្យ​ប្រជា​ការពារ​ភូមិ​នោះ​ត្រូវ​ជួយ​សហការ​គ្នា​ដើម្បី​ស្វែងរក​ចាប់​មុខសញ្ញា​ឲ្យ​បាន​ច្បាស់​យក​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu