Ad Code

ចិន​ បើកឡាន​បុក​រនាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ​ក្រឡាប់​កង់​ទ្រ​មេឃ



ភ្នំពេញ​ ៖​ បុរស​ជនជាតិ​ចិន​ម្នាក់​សង្ស័យ​ស្រវឹងស្រា ​ទើប​បើកឡាន​ម៉ាក​BMW​ស៊េរី​ទំនើប​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​ក្បាល​ថ្ម​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្ដាល​ឲ្យ​ក្រឡាប់​កង់​ទ្រ​មេឃ​ខូចខាត​ស្ទើរ​ទាំងស្រុង​ហើយ​អ្នកបើកបរ​រង​របួស​ធ្ងន់ ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​ផង​ដែរ ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​២២ ​ខែកញ្ញា ឆ្នាំ​២០១៨ ​ស្ថិតនៅ​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ក្នុង​សង្កាត់​កា​កាប​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។



តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​BMW​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-0883 ​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ​លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅ​បុក​ក្បាល​រនាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​រង​របួស​ធ្ងន់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ ​ចំណែក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​១​កង់ ​រីឯ​រថយន្ត​បង្ក​ក្រឡាប់​ផ្ងារ​កង់​ទ្រ​មេឃ​ខូចខាត​ស្ទើរ​ទាំងស្រុង​។



ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​ បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរក​ក្រុង​ឲ្យ​ចុះ​មក​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu