ភ្នំពេញ ៖ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ ប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសចាប់ផ្ដើមកម្មវិធីប្រកួតរូបថត ហើយបានអំពាវនាវឲ្យអ្នកស្នេហាវិស័យថតរូបទាំងអស់នៅក្នុងប្រទេសផ្ញើរូបថត ដែលជាស្នាដៃដើមរបស់ខ្លួនសមស្របទៅនឹងប្រធានបទ "បេតិកភណ្ឌវប្បធម៌" នៅកម្ពុជា។
លោក George Eager ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាបានថ្លែងថា បេតិកភណ្ឌវប្បធម៌មានឥទ្ធិពលមកលើអត្តសញ្ញាណ និងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ បេតិកភណ្ឌវប្បធម៌ស្ថិតនៅជុំវិញខ្លួនយើងទាំងអស់គ្នា នៅទីក្រុង ទីជនបទ នៅតំបន់ទេសភាពធម្មជាតិ និងទីតាំងបុរាណវិទ្យារបស់យើងទៀតផង ហើយរង្វាន់ធំសម្រាប់ជ័យលាភី គឺជាប័ណ្ណដែលមានទឹកប្រាក់៧០០ដុល្លារ សម្រាប់ជាវម៉ាស៊ីនថត៕
Source: Kampuchea Thmey Daily
0 Comments