រតនគិរី ៖ យុវជនម្នាក់ ត្រូវបានកម្លាំងនៃអធិការនគរបាលស្រុកអណ្ដូងមាស សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំញ៉ាង ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិតាំងជិះ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
នគរបាលស្រុកអណ្ដូងមាស បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថុល ខ្នុយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយការចាប់ខ្លួន គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៣៤/១៦ចុះថ្ងៃទី០៣-៥-២០១៦ ចេញដោយលោក សេង ស៊ឹមសុរិយា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី ជាប់ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០១៦កន្លងទៅ នៅភូមិកេត ឃុំញ៉ាង ស្រុកអណ្ឌូងមាស ខេត្តរតនគិរី។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអណ្តូងមាសកំពុងបំពេញបែបបទដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments