Ad Code

រដ្ឋបាល​រាជធានី បាននិងកំពុង​រៀបចំ​សាងសង់​បង្គន់​សាធារណៈ​ថ្មី បំពាក់​ដោយ​គ្រឿង​សម្ភារៈ​បរិក្ខារ​ទំនើបៗ ជាង​២០​បន្ទប់​នៅ​តំបន់​លំហែ​កំសាន្ត



ភ្នំពេញ​ ៖ ដើម្បី​លើក​សោ​ភណ្ឌ​ភាព​និង​បរិស្ថាន​ល្អ​ប្រសើរ​នៅ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​រៀបចំ​សាងសង់​បង្គន់​សាធារណៈ​ថ្មី ដោយ​បំពាក់​គ្រឿង​សម្ភារៈ​បរិក្ខារ​ទំនើបៗ ជាង​២០​បន្ទប់​នៅ​តំបន់​លំហែ​កំសាន្ត​នានា ពិសេស​នៅ​តាម​សួនច្បារ​ព្រះ​នាង​ប្រាជ្ញា​បារមី និង​តំបន់​សួនច្បារ​ច្រាំងទន្លេ​ជ្រោយចង្វារ ហើយ​បង្គន់​អនាម័យ​ទាំងនេះ ក៏​មាន​បង្គន់​អនាម័យ​សម្រាប់​ជនពិការ​ផងដែរ។



មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​មក​លំហែ​កំសាន្ត​នៅ​សួនច្បារ​ព្រះ​នាង​ប្រាជ្ញា​បារមី និង​តំបន់​សួនច្បារ​ច្រាំងទន្លេ​ជ្រោយចង្វារ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននឹងកំពុង​រៀបចំ​សាងសង់​បង្គន់​សាធារណៈ​ថ្មី ដែល​មាន​បន្ទប់ទឹក​បុរស​ចំនួន ១០​បន្ទប់ បន្ទប់ទឹក​ស្ត្រី​ចំនួន ១០​បន្ទប់ បន្ទប់​ជនពិការ​ចំនួន ១​បន្ទប់ និង​កន្ថោរ​នោម​បុរស​ចំនួន ១៤​កំ​ប្លេ​រ និង​បំពាក់​ដោយ​គ្រឿង​សម្ភារៈ​បរិក្ខារ​ទំនើបៗ សម​ទៅតាម​ការអភិវឌ្ឍ​រប​ស់រាជ​ធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu