Ad Code

កែច្នៃ​រំសេវ​សម្រាប់​បរបាញ់​សត្វ​ ភ្លាត់​ស្នៀត​ផ្ទុះ​រំសេវ​រលាក​ពេញ​ខ្លួនប្រាណ



បាត់ដំបង ​៖ ​បុរស​វ័យ​កណ្ដាល​ម្នាក់​ បាន​រង​របួស​រលាក​ពេញ​ខ្លួនប្រាណ និង​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​យ៉ាង​បន្ទាន់​ផង​ដែរ​ ខណៈ​ដែល​ជនរងគ្រោះ​រូប​នេះ បាន​កែច្នៃ​រំសេវ​ដោយ​ប្រើប្រាស់​ឆ្នាំង​ស្ល ហើយ​ត្រូវ​បាន​រំសេវ​នោះ​ផ្ទុះ​ឡើង ធ្វើអោយ​ទឹក​រំសេវ​សាច​ពេញ​ខ្លួនប្រាណ​ រលាក​យ៉ាងដំណំ។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​ កាលពី​វេលា​ម៉ោង ៣​និង​៣០ នាទី រសៀល​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​អណ្តូង​អង្គ្រង ក្នុងភូមិ​បាសាក់ ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ព្រមទាំង​បានធ្វើអោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ថែម​ទៀត​ផង ដោយសារតែ​ជន​រូប​នេះ​ចេះ​កែច្នៃ​ស្ល​រំសេវ។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​អោយដឹងថា ជនរងគ្រោះ​មានឈ្មោះ មុំ ចាន់​ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ធ្វើ​ចំការ រស់នៅ​ចំណុច​ខាងលើ បាន​កែច្នៃ​រំសេវ​ទុក​សម្រាប់​បាញ់​សត្វ ដោយ​គេ​បាន​ប្រើប្រាស់​ឆ្នាំង​ដើម្បី​ស្ល​ចាក់​ផ្សំ​ជាមួយ​នឹង​ធាតុ​ផ្សំ​ផ្សេងៗ​ ហើយក៏​ត្រូវ​រំសេវ​ផ្ទុះ​បាចសាច​ចេញពី​ឆ្នាំង រង​របួស​ពេញ​ខ្លួន។

បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ហើយ​ដើម្បី​សង្គ្រោះ ប៉ុន្តែ​ចំពោះ​រំសេវ​គេ​មិនទាន់​ដឹង​ថា តើ​គេ​បាន​យក​សារធាតុ​អ្វី​ខ្លះទៅ​ច្នៃ​ស្ល​ដើម្បី​ទុក​សម្រាប់​បាញ់​សត្វ​នោះ​ឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu