Ad Code

ថៃ​ចាប់​ជនជាតិខ្មែរ​ចំនួន​៧​នាក់ ដែល​លបចូល​កាប់​ឈើ​គ្រញូង​ក្នុង​តំបន់ហាមឃាត់



ប្រទេស​ថៃ​ ៖​ ជនជាតិ​ខ្មែរ​ចំនួន​៧ នាក់ ដែល​ខ្លះទៅ​ពី​ខេត្តបន្ទាយមានជ័យ និង​ខ្លះទៀត​ទៅ​ពី​ខេត្តសៀមរាប ត្រូវ​បាន​កំលាំង​មេព្រៃ​ថៃ​ធ្វើការ​ឃាត់ខ្លួន នៅក្នុង​ឧទ្យាន​ជាតិ ដែល​ជា​តំបន់​អភិរក្ស​ព្រៃឈើ និង​ជា​តំបន់ហាមឃាត់ ខណៈ​ដែល​ពួកគេ​ទាំងអស់គ្នា បាន​លប​ចូលទៅ​កាប់​ឈើ​គ្រញូង​នៅក្នុង​តំបន់​នោះ។

តាម​សេចក្តីរាយការណ៍​ដែល​យើង​ទទួលបាន​គឺ កំលាំង​តម្រួត​ថៃ មេព្រៃ និង​យោធា​ថៃ​ បានចេញ​ប្រតិបត្តិការ នា​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់ចំណុច​ឧទ្យាន​ជាតិ​( ថាប់​ឡាន​ទី​៣ ) ត្រង់​បរិវេណ ប៉ា​ខៅ​រ៉ុ​ប ស្ថិត​ក្នុង​ឃុំ​គោក​ក្រៈ​ឆាយ ស្រុក​ខន​បុរី ខេត្ត​នគ​រាជ​សីមា ប្រទេស​ថៃ។​

នៅ​ទីនោះ សមត្ថកិច្ច​ចម្រុះ​ថៃ បាន​ឃាត់ខ្លួន​ជនជាតិខ្មែរ​ចំនួន ៧ នាក់ ដែល​ពួកគេ​បាន​លប​ចូលទៅ​កាប់​ឈើ​គ្រញូង ដោយ​ភាគី​ថៃ​បាន​ដកហូត​នូវ​វត្ថុតាង​មួយចំនួន​ដូចជា​ឈើ​គ្រញូង​ដែល​គេ​អារ​ហើយ​ស្រេច ចំនួន ៥០ ដុំ គឺ​គេ​បាន​ត្រៀម​ចង​សម្រាប់​ស្ពាយ​ចេញពី​ព្រៃ​យកទៅអោយ​មេ​ឈ្មួញ។​

​ជន​ទាំង ៧ នាក់​នោះ គឺ ១. ធី ចន្ថា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ២. ថន ថេ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ៣. ដេ​ត ថៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ អ្នក​ទាំង​៣ រស់នៅ​ភូមិ​ចំបក់​ ឃុំ​បឹងបេង ស្រុ​ន​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៤. សែ តេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​គុ​ត្ត​សត ឃុំ​គុ​ត្ត​សត ស្រុក​អូរជ្រៅ ៥. រ៉េត ធី ភេទ​ប្រុស អាយុ​២០ ឆ្នាំ​ ៦. សុខ រៀង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង ៧ ឈ្មោះ ប៊ិន ឈួ​ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ អ្នក​ទាំង​៣ រស់នៅ ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប។ ដោយ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៧ នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​កំលាំង​ជំនាញ ( មេព្រៃ ) ថៃ រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​តាមផ្លូវ​ច្បាប់៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu