Ad Code

PTC ​កុំព្យូទ័រ​សហការ​ជាមួយ NEC​បើក​ការ​បណ្តុះបណ្តាល​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រង​ទំនើប និង​ឆ្លាត​វៃ​ជំនាន់​ថ្មី



ភ្នំពេញ ​៖​ ដោយមាន​កិច្ចសហការ​គ្នា​រវាង ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូ​អិ​ល​ធី​ឌី និង​ក្រុមហ៊ុន NEC បាន​រៀប​សិក្ខាសាលា ស្តីអំពី «NEC Smart Enterprise Industry Focus» ដើម្បី​បង្ហាញ​នូវ​សក្តានុពលភាព ក៏ដូចជា​បច្ចេកវិទ្យា គ្រប់គ្រង​ដ៏​ទំនើប និង​ឆ្លាត​វៃ​ជំនាន់​ថ្មី ចុងក្រោយ​បំផុត​របស់​ខ្លួន​ដល់​យុវជន​ក៏ដូចជា​អ្នក​បំពេញការងារ​គ្រប់​វិស័យ។

ចំពោះ​សិក្ខាសាលា​ ដែល​បាន​រៀបចំ​ធ្វើឡើង​នា​សណ្ឋាគារ​ភ្នំពេញ​នេះ​ដែរ ​ក៏បាន​ផ្តល់ជូន​នូវ​ចំណេះដឹង​ផ្នែក​ព័ត៌មានវិទ្យា របៀប ប្រើប្រាស់ របៀប​គ្រប់គ្រង​ដ៏​ឆ្លាត​វៃ និង​គុណ​តម្លៃ​របស់​ផលិតផល​ថ្មី NEC ដែលមាន​គុណភាព​ខ្ពស់ និង​មាន​សមត្ថភាព ដែល​អតិថិជន​នឹកស្មាន​មិន​ដល់ និង​កំពុង​ចរាចរ​លើ​ទីផ្សារ នៅក្នុង​ប្រទេស​កម្ពុជា។

ថ្លែង​ក្នុងឱកាស​នោះ​លោកស្រី តាំង វួ​ច​ឡាយ មគ្គនាយិកា​រង​ក្រុមហ៊ុន​ភី ធី ស៊ី កុំព្យូទ័រ​បានលើកឡើង​ថា​ តាមរយៈ​កម្មវិធី​សិក្ខាសាលា​នេះ​ នឹង​មានគុណ​តម្លៃ សម្រាប់​ការអភិវឌ្ឍ​ អង្គភាព និង​ស្ថាប័ន​របស់​អតិថិជន ព្រមទាំង​សង្ឃឹមថា នឹងមាន​ការជួយ​គាំទ្រ ដល់​ផលិតផល​ម៉ាក NEC និង IT Solutions (​ប្រព័ន្ធ​គ្រប់គ្រង​ឆ្លាត​វៃ​) ប្រកបដោយ​ប្រសិទ្ធភាព​បំផុត របស់​ក្រុមហ៊ុន NEC តាមរយៈ​ក្រុមហ៊ុន ភី​ធី​ស៊ី កុំព្យូទ័រ ខូ​អិ​ល​ធី​ឌី។

លោកស្រី តាំង វួ​ច​ឡាយ ទៀត​បញ្ជាក់​ថា​ ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូ​អិ​ល​ធី​ឌី គឺជា​ក្រុមហ៊ុន ដែល​ទទួលបាន​សិទ្ធិ​ចែកចាយ និង​ផ្តល់​សេវាកម្ម​ជួសជុល ផ្តាច់មុខ​លើ​ផលិតផល​ម៉ាក NEC អស់​រយៈពេល​ជាង​១០​ឆ្នាំ កន្លងមក ក្នុងប្រទេស​កម្ពុជា​។​ ម្យ៉ាងទៀត​សិក្ខាសាលា​នេះ​ក៏បាន​ផ្តោត​សំខាន់​ទៅ លើ​ប្រធានបទ​ចំនួន​៥ រួមមាន​៖ ១៖ Smart Face Authentication បច្ចេកវិទ្យា​ថ្មី​ឆ្លាត​វៃ ក្នុងការ​ចាប់​រាល់​សកម្មភាព​វីដេអូ ហើយ​អាច​ស្គាល់​ច្បាស់​ចំពោះ មនុស្ស​ម្នាក់ៗ ទៅតាម​កំណត់​។​

២៖Smart Business Continuity បច្ចេកវិទ្យា​ថ្មី​ឆ្លាត​វៃ ក្នុង​ការ​ការពារ សហគ្រាស និង​ស្ថាប័ន​នានា ជាពិសេស​ការពារ​ទៅលើ​ផ្នែក Protect Critical Systems ការពារ​ប្រព័ន្ធ​សំខាន់​, Minimize System Outages កាត់បន្ថយ​ការ​ដាច់​ចរន្តអគ្គិសនី​, Safeguard the Network ការពារ​បណ្តាញ​។ ៣៖ Smart Data Center បច្ចេកវិទ្យា​ថ្មី​ឆ្លាត​វៃ ដោយ​វា​រួមបញ្ចូល​យ៉ាង​ពេញលេញ ជាមួយ​ផ្នែក​និម្មិត​របស់​ម៉ាស៊ីន​មេ​នៅ​គ្រប់​កម្រិត (server virtualization at all levels) ជាមួយ Hyper-Converged Infrastructure Solution​។​


លោកស្រី តាំង វួ​ច​ឡាយ បាន​បន្ថែមទៀតថា​ចំណែក​ផ្នែក​ទី​៤​គឺ​ផ្តោត​លើ Smart Data Management បច្ចេកវិទ្យា​ថ្មី​ឆ្លាត​វៃ គ្រប់គ្រង​ទិន្នន័យ​របស់​ស្ថាប័ន ដែល​សំខាន់ៗ ទុកចោល​យូរ ការ​ផ្ទុក​ទិន្នន័យ​ស្ទួន Back up និង compress ទិន្នន័យ​ទុក​នៅ​ទីកន្លែង​សុវត្ថិភាព​និង​៥៖ Smart Business Protection បច្ចេកវិទ្យា​ថ្មី​ឆ្លាត​វៃ ដែល​រក្សា​​រាល់​ទិន្នន័យ​ និង Database របស់​ស្ថាប័ន មិន​ឲ្យ​បាត់បង់ ឬ​ខូចខាត រអាក់រអួល​ប្រតិបត្តិការ​ នៅពេល​មាន​គ្រោះមហន្តរាយ ដូចជា អគ្គីភ័យ ទឹកជំនន់ បាក់ ឬ​រលំ​អាគារ ព្យុះសង្ឃរា ជាដើម៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu