Ad Code

គ្រូបង្វឹក​ក្រុម​ភ្នំពេញ​ក្រោ​ន ចង់​ឈ្នះ​គ្រប់ការ​ប្រកួត​ដែល​នៅសល់​ដើម្បី​ឈរ​ចំណាត់ថ្នាក់​លេខ​៥​ប្រចាំ​រដូវ​កាល



នៅ​សល់​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) នឹង​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​ហើយ ខណៈ​ក្រុម​ភ្នំពេញ​ក្រោ​ន ដែល​ធ្លាប់​ឈ្នះ​ជើងឯក​ពានរង្វាន់​នេះ​៦​សម័យកាល​បានដាក់​គោលដៅ​យកឈ្នះ​គ្រប់​ប្រកួត​ដែល​នៅ​ដល់​ដើម្បី​រក្សា​កៅអី​ចំណាត់ថ្នាក់​លេខ​៥​ប្រចាំ​រដូវ​កាល​ក្រោយ​ធ្វើ​មិនសូវ​បានល្អ​បើ​ធៀប​នឹង​រដូវ​កាល​កន្លងៗ​មក​។

លោក Sean Sainsbury គ្រូបង្វឹក​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​លើកឡើងថា « ពួកយើង​ត្រូវការ​ឈ្នះ​ឲ្យ​ខាន​តែ​បាន ព្រោះ​យើង​ត្រូវការ​បញ្ចប់​ត្រឹម​លេខ​៥​ក្នុង​រដូវ​កាល​នេះ ជាក់ស្តែង​ចំពោះ​ការប្រកួត​ជាមួយ​អាស៊ី​អឺរ៉ុប កន្លង​ទៅ​នេះ​ខ្ញុំ​គិតថា​ យើង​គួរតែ​ឈ្នះ ប៉ុន្តែ​យើង​មិនបាន​ឈ្នះ​។ ដូច្នេះ​យើង​ត្រូវតែ​ឈ្នះ​ក៏ដូចជា​ខំប្រឹង​ចំពោះ​ការប្រកួត​បន្ទាប់​ទាំង​នៅក្នុង​ដី និង​ក្រៅ​ដី​»​។



ចំពោះ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រុម​ភ្នំពេញ​ក្រោ​ន អស់​ឱកាស​ប្រជែង​ជើងឯក​ហើយ ពោល​គឺ​រក្សា​ចំណាត់ថ្នាក់​លេខ​៥​ឲ្យ​គង់វង្ស​ជា​ជម្រើស​ដ៏​ល្អ​ ព្រោះ​អស់​ឱកាស​ទៅ​ប្រជែង​ចំណាត់ថ្នាក់​លេខ​៤​ទៀតហើយ ពោល​គឺ​ក្រោយ​ប្រកួត​បាន​២០​លើក ឈ្នះ​បាន​៩​លើក ស្មើគ្នា​៣​លើក​និង​ចាញ់​៨​លើក​មាន​៣០​ពិន្ទុ ពោល​គឺ​ចាញ់​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល រហូតដល់​២០​ពិន្ទុ ទោះបីជា​នៅសល់​២​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏ដោយ​។ ចំពោះ​ប្រកួត​ដែល​នៅសល់​ក្រុម​ភ្នំពេញ​ក្រោ​ន ត្រូវ​ប៉ះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ និង​បឹងកេត​អែ​ហ្វ​ស៊ី​។



ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup)​វិញ​ក្រុម​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ កាលពីពេល​ថ្មីៗ បន្ទាប់ពី​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​មកពី​ខេត្តសៀមរាប ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៤​ទល់​៣ ក្រោយ​ប្រកួត​ស្មើគ្នា​ទាំង​២​ជើង​៤​ទល់​៤​។ លោក Sean Sainsbury ដែលជា​គ្រូបង្វឹក​នៅតែមាន​ឆន្ទៈ​ដាក់​កីឡាករ​ក្មេងៗ​ឱ្យ​ប្រកួត​នៅក្នុង​ប្រកួត​ដែល​នៅ​សល់​ ដើម្បី​ពង្រឹង​បច្ចេកទេស​ និងសមត្ថភាព ត្រៀម​ទៅ​ថ្ងៃ​អនាគត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu