Ad Code

កាត់ទោស​ក្រុម​មន្ត្រី​អាដហុក ​ពាក់ព័ន្ធ​កា​សូកប៉ាន់​សាក្សី



ភ្នំពេញ ៖ ក្រុម​មន្ត្រី​សមាគម​អាដហុក​៤​នាក់ ​និង ​អតីតមន្ត្រី​គ.ជ.ប លោក​នី ចរិយា នៅ​ពេញ​មួយ​ថ្ងៃទី ១៨​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​បង្ហាញ​ខ្លួន​នៅក្នុង​សវនាការ​ជា​សាធារណៈ​មួយ​ដែល​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​សូកប៉ាន់​សាក្សី ដែល​ទាក់ទង​ក្នុង​រឿងរ៉ាវ​ស្នេហា​ក្រៅ​តម្រា​រវាង​លោក​កឹម សុខ និង​នារី​កាត់សក់​ឈ្មោះ ខុម ច័ន្ទ​តារា​ទី ហៅ​ស្រីមុំ កាលពី​ឆ្នាំ​២០១៦​កន្លងទៅ។

សវនាការ​នេះ​ ដឹកនាំ​ដោយ​លោក​ចៅក្រម​ឌុ​ច សុខ​សារិន អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក​សេង លៀង ជា​តំណាង​អយ្យការ។



តុលាការ​បាន​ចោទប្រកាន់​លោក នី ចរិយា លោក​នី សុខា លោក យី សុខ​សាន លោក ណៃ រ៉ង់​ដា និង​លោកស្រី លឹម មុនី ពីបទ សូកប៉ាន់​សាក្សី និង​បទ​សមគំនិត​សូកប៉ាន់​សាក្សី​ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០១៦​ក្នុង​ក្រុងភ្នំពេញ​និង​ខេត្តកំពង់ចាម។

នៅក្នុង​សវនាការ​ក្រុម​មន្ត្រី​អាដហុក​៤​នាក់​ បាន​ឆ្លើយ​បំភ្លឺ​ស្រដៀង​គ្នា​ថា ពួកគេ​បាន​ស្គាល់​នាង​ខុម ច័ន្ទ​តារា​ទី ហៅ​ស្រីមុំ​នៅ​ថ្ងៃទី ០៩​មីនា ឆ្នាំ​២០១៦ នៅ​ពេល​ដែល​ម្ដាយ​និង​បងប្អូន​របស់​នាង​បានមក​ដល់​ស្នាក់​ការ​សមាគម​អាដហុក​ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ឲ្យ​អាដហុក​ជួយ​រក​យុត្តិធម៌ និង​ភាព​ស្អាតស្អំ​របស់​កូនស្រី​ឈ្មោះ​ស្រីមុំ​ ក្រោយពី​បែកធ្លាយ​ខ្សែអាត់​សម្លេង​រវាង​លោក​កឹម សុខា និង​ស្រីមុំ។



បន្ទាប់មក​លោក​ណៃ រ៉ង់​ដា និង​លោក​យី សុខ​សាន បាន​បើករថយន្ត​ទៅ​ទទួល​ស្រីមុំ​នៅ​ម្ដុំ​រោងចក្រ​ដំបូល​ខៀវ​ក្បែរ​កាណាឌីយ៉ា ផ្លូវ​វេ​ង​ស្រេង។ ពេល​នាំ​មកដល់​ស្នាក់​ការ​អាដហុក​ពួកគេ​ក៏បាន​ធ្វើ​កំណត់ហេតុ​ធ្វើ​ប​ទ​សម្ភាស​ស្រីមុំ​និង​ថត​វីដេអូ​ទុកជា​ឯកសារ ហើយ​បន្ទាប់មក​ស្រីមុំ​បានផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នកកាសែត​ជា​សិទ្ធិ​របស់​នាង។

ក្រុម​ជនជាប់ចោទ​បាន​ឆ្លើយ​ទៀត​ថា នៅមុន​ដំបូង​ស្រីមុំ​មាន​អារម្មណ៍​ភ័យខ្លាច​មិន​ហ៊ាន​ចូល​មក​ក្រសួងមហាផ្ទៃ​តាម​ការ​កោះហៅ​របស់​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅ​ថ្ងៃទី០៧​ ខែមីនា​ទេ បន្ទាប់ពី​នាង ធី សុវណ្ណ​ថា បាន​ប្ដឹង​មក​ក្រសួងមហាផ្ទៃ ទើប​នៅ​ថ្ងៃទី​០៩​ មីនា​ម្ដាយ​និង​បងប្អូន​នាង​មក​ប្ដឹង​នៅ​អាដហុក។



ក្រោយពី​បាន​មក​ដល់​អាដហុក​ហើយ សមាគម​បាន​ពិគ្រោះ​យោបល់​គ្នា​ក្នុង​ការផ្ដល់សេវា​មេធាវី​ឲ្យ​ស្រីមុំ​ដើម្បី​នាង​បាន​ទទួល​ជំនួយស្មារតី​ផ្លូវច្បាប់ ហើយ​សមាគម​ក៏​បានផ្ដល់​ឲ្យ​នាង​នូវ​ថវិកា​ឧបត្ថម្ភ​អាហារ​ក្នុង​មួយថ្ងៃ​៧​ដុល្លារ និង​ការ​ស្នាក់នៅ​១​ថ្ងៃ​៧​ដុល្លារ រហូតដល់​ថ្ងៃ​នាង​ត្រូវ​ចូល​មក​ឆ្លើយ​បំភ្លឺ​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី១៩ ខែ​មេសា ឆ្នាំ​២០១៦ ដែល​សរុប​ជា​ទឹកប្រាក់​អស់​ចំនួន​២០៤​ដុល្លារ។

សវនាការ​នេះ​ ត្រូវ​បន្ត​នៅ​រសៀល​ថ្ងៃ​ដដែល ដោយ​តុលាការ​នឹង​សាក្សី​លោក​នី ចរិយា សួរ​សាក្សី និ​ង​មន្ត្រី​អេ​ស៊ីយូ ដែល​ជា​ម្ចាស់​ករណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu