កំពង់ចាម ៖ ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នកបើកម៉ូតូ បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៥និង៣០នាទី នៅលើកំណាត់ផ្លូវខេត្តលេខ៦០ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ករណីគ្រោះថ្នាក់ខាងលើនេះ កើតឡើងដោយ ឈ្មោះ រ៉ាន់សុខលាង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរខេត្តកំពង់ចាម បានជិះ ម៉ូតូម៉ាកស៊ុយហ្សុយគីស្មាស់ពណ៌ក្រហមគ្មានស្លាកលេខ ឌុប ស្ត្រីរងគ្រោះ ឈ្មោះ គូ ឃន ភេទស្រីអាយុ៤៣ឆ្នាំនៅភូមិឃុំជាមួយគ្នា បើកបរក្នុងទិសដៅពីកើតទៅលិច។
ពេលមកដល់កន្លែងកើតហេតុ ម៉ូតូខាងលើ បានវាក់ជាមួយនឹងរថយន្ត ដែលបើកមកពីទិសផ្ទុយ ហើយពេលនោះម៉ូតូបានចាប់ហ្វ្រាំងមុខក៏ដួលដោយខ្លួនឯង។
ប៉ូលិសបានបញ្ជាក់ថា អ្នកបើកបរម៉ូតូនិងអ្នកជិះពីក្រោយមិនពាក់មួកសុវត្ថិភាព ហើយអ្នកម៉ូតូមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្នបណ្ដាលអោយស្លាប់ ស្ត្រីជិះជាមួយ និង របួសអ្នកបើកបរម៉ូតូ។
ប៉ូលិសបានបញ្ជាក់ថា សពស្ត្រីរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នកបើកម៉ូតូត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
Source: Kampuchea Thmey Daily
0 Comments